Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ក្រុមហ៊ុន Microsoft ខាត ១៧ ពាន់លានដុល្លារក្នុងពេលត្រឹម៥នាទី ដោយសារទំនាស់រវាងត្រាំនិងជេហ្វ បេហ្ស៊ូស

ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ទី១៣កុម្ភៈ ដោយបណ្តាលឱ្យខាតបង់ទឹកប្រាក់ចំនួន ១៧ ពាន់លានដុល្លារក្នុងពេលតែ ៥ នាទីបន្ទាប់ពីចៅក្រមសហព័ន្ធបានចេញដីការបង្គាប់ឱ្យផ្អាកបណ្តោះអាសន្នលើកិច្ចសន្យា JEDI របស់ក្រុមហ៊ុន Microsoft ជាមួយមន្ទីរបញ្ចកោណ។ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិជ្ជានេះបានធ្លាក់ចុះពី ១៨៥,៤០ ដុល្លារនៅម៉ោង ២:១១ នាទីរសៀលដល់តម្លៃទាបជាងមុន ១៨៣,១៦ ដុល្លារនៅត្រឹមម៉ោង ២:១៦ រសៀលថ្ងៃព្រហស្បតិ៍ ហើយបិទទៅវិញនៅតម្លៃដដែលនោះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ដែលមានតម្លៃ ១,៤ លានលានដុល្លារអាម៉េរិក បានខាតបង់ ១ ភាគរយពីមូលធនប័ត្រទីផ្សាររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីបង្គាប់ឱ្យផ្អាកបណ្តោះអាសន្ននេះត្រូវបានចេញកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីក្រុមហ៊ុន Amazon បានអះអាងថា ភាពលម្អៀងរបស់លោកប្រធានាធិបតីត្រាំចំពោះលោកជេហ្វ បេហ្សូសបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដើម្បីទទួលបានកិច្ចសន្យាផ្គត់ផ្គង់ប្រព័ន្ធទិន្នន័យ Cloud ដល់មន្ទីរបញ្ចកោណ ដែលមានទឹកប្រាក់ ១០ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Microsoft ជាអ្នកទទួលបានសិទ្ធិផ្គត់ផ្គង់។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងមួយភ្លែត បន្ទាប់ពីការប្រកាសសេចក្តីបង្គាប់នេះកាលពីថ្ងៃព្រហស្បតិ៍ប៉ុន្តែក្រោយមកបានប្រែទៅជាអវិជ្ជមានវិញ។ ដំបូងឡើយក្រុមហ៊ុន Amazon រំពឹងថានឹងទទួលបានកិច្ចសន្យានោះជាមួយក្រសួងការពារជាតិ ដែលនឹងបង្កើតប្រព័ន្ធ Cloud សម្រាប់ផ្ទុកនិងគ្រប់គ្រងទិន្នន័យយោធានិងការពារជាតិ។ បន្ទាប់ពីពួកគេបានបាត់បង់សិទ្ធិនេះយ៉ាងតក់ស្លុតនិងភ្ញាក់ផ្អើល ក្រុមហ៊ុនបានស្នើសុំដីកាផ្អាកពីតុលាការកាលពីខែមុន [ ]

Related news

Latest News
Hashtags:   

ក្រុមហ៊ុន

 | 

Microsoft

 | 

ពាន់លានដុល្លារក្នុងពេលត្រឹម៥នាទី

 | 

ដោយសារទំនាស់រវាងត្រាំនិងជេហ្វ

 | 

បេហ្ស៊ូស

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources