Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

សម្លេងហូរ កញ្ជ្រៀវ ពីសំណាក់ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ លើនាវា ទេសចរណ៍MS Westerdam ថា “អរគុណ កម្ពុជា”

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ «អរគុណកម្ពុជា»នេះជាសម្លេងសាទររបស់អ្នកទេសចរណ៍ លើនាវាទេសចរណ៍សហរដ្ឋអាមេរិកឈ្មោះ MS Westerdam ដែលឈប់សំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០ ក្នុងពេលបានជួបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចអញ្ជើញមកស្វាគមន៍អ្នកទេសចរណ៍ចម្រុះជាតិសាសន៍និងកងនាវិកសរុបជិត២០០០នាក់។ សម្រាប់ទិដ្ឋភាពទូទៅ ដែលក្រុមអ្នករាយការណ៍ព័ត៍មានយកបាន បើទោះជាមិនគ្រប់អស់ ប៉ុន្តែបានរំលចនូវរូបភាពរំជួលចិត្តមួយចំនួនពីក្រុមអ្នកទេសចរណ៍ មានខ្លះស្រែក​ហ៊ោរកញ្ជៀវ គ្រវីដៃ ដាក់ដៃជា សញ្ញាបេះដូង និងខ្លះទៀតស្រក់ទឹកភ្នែក ក្នុងពេលដែលសម្តេចតេជោមានវត្តមាននៅលើផែ អាចសរុបនយ័ជារួមពីក្រុមអ្នកទេសចរណ៍ថា«អរគុណកម្ពុជា» ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតអោយនាវាមួយនេះចូលសំចតក្នុង​ដែនអធិបតេយ្យកម្ពុជា បន្ទាប់ពីនៅអណ្តែតតែលតោលលើសមុទ្រជាង១០ថ្ងៃកន្លងមក ដោយសារតែប្រទេសនិងកោះខ្លះបដិសេធមិនអោយនាវានេះចូលចត ក៍ព្រោះតែការភយ័ខ្លាចពីជម្ងឺCovid-19 ស្របពេលដែលមនុស្សនៅលើនាវានេះជិត២០០០នាក់ គ្មានអ្នកណាម្នាក់ដែលឆ្លងមេរោគនោះឡើយ។ បើតាមបទសម្ភាសន៍ពីបងប្អូនខ្មែរ-កាណាដាដែលធ្វើដំណើរតាមនាវានេះប្រាប់ក្រុមអ្នករាយការណ៍ព័ត៍មាននៅកំពង់ផែក្រុងព្រះសីហនុថា«សម្តេចហ៊ុនសែនជាវិរបុរសក្នុងបេះ​ដូងនិងថា បែបនេះទើបកម្ពុជាមានសុខសន្តិភាពរហូតមក។ ហើយក៏សូមជូនពរដល់កម្ពុជាទទួលនូវ សន្តិភាពយូអង្វែងបន្តរទៀតក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី៕B/

Related news

Latest News
Hashtags:   

សម្លេងហូរ

 | 

កញ្ជ្រៀវ

 | 

ពីសំណាក់ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍

 | 

លើនាវា

 | 

ទេសចរណ៍MS

 | 

Westerdam

 | 

“អរគុណ

 | 

កម្ពុជា”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources