Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

​​ហាងឆេង​ស្វាយកែវ​ល្មៀត​ធ្លាក់​ថ្លៃ​ពាក់កណ្តាល​ធ្វើឱ្យ​កសិករ​បាក់​ទឹកចិត្ត​

ដោយៈ​គ្រ​ញួ​ង​/​បាត់ដំបងៈ​ដល់​រដូវ​ប្រមូល​ផល​ស្វាយកែវ​ល្មៀត​មកដល់​បែរជា​តម្លៃ​ត្រូវ​អ្នកដើរ​ម៉ៅការ​បញ្ចុះតម្លៃ​ជាហេតុ​ធ្វើឱ្យ​កសិករ​មានការ​ត្អូញត្អែរ​ដោយសារ​គ្មាន​ទីផ្សារ​នាំចេញ​។​ផ្លែស្វាយ​សម្បូរ​លើស​តម្រូវ​ការ​ក្នុងស្រុក​ដែល​ធ្វើឱ្យ​ធ្លាក់​ថ្លៃ​ចុះ​ស្ទើរ​ពាក់កណ្ដាល​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំទៅ​មិញ​។​ម្ចាស់​ចម្ការ​ស្វាយបាន​និយាយថា​ស្វាយ​ធ្លាក់​ថ្លៃ​ដោយសារតែ​ហាងឆេង​ស្ថិតនៅលើ​បបូរមាត់​ឈ្មួញកណ្ដាល​ដែលជា​អ្នកដើរ​ប្រមូល​ទិញ​។ ​លោក​ហាប់​សៀង​ហូ​ប្រធាន​សហគមន៍​ស្ទឹង​សង្កែ​ស្រុក​បាណន់​បាន​និយាយថា​តម្លៃ​ស្វាយកែវ​ល្មៀត​ខុសរដូវ​គឹ​មានតម្លៃ​ថ្លៃ​ក្នុង​១​គីឡូក្រាម​ពិ​១.៣០០​ដល់​ជាង​២.០០០​រៀល​ព្រោះតែ​គេ​ប្រើ​ថ្នាំ​អ្វី​ឱ្យបាន​ផ្លែ​ខុសរដូវ​។​ប៉ុន្តែ​ក្នុង​រដូវ​ប្រមូល​ផល​នេះ​បាន​ធ្លាក់​ថ្លៃ​ប្រមាណ​ពាក់កណ្តាល​ដោយសារ​ស្វាយ​សម្បូរហូរហៀរ​ពេក​។​ ​ រីឯ ស្វាយ ច្រក កញ្ចប់ សម្រាប់ លក់ លើ ទីផ្សារ លក់ បាន តម្លៃ ចន្លោះ ពី ១.៨០០ រៀល ដល់​២.៣០០ រៀល ក្នុង ១ គីឡូក្រាម​។ តែ ពេល នេះ ស្វាយ ទាំង ២ ប្រភេទ នេះ​គាត់ លក់បាន​តម្លៃ​តែ​ពាក់កណ្ដាល ឆ្នាំទៅ ។​គាត់ មិនដឹង អំពី មូលហេតុ នៃ ការ ធ្លាក់ ចុះ តម្លៃ នេះ ទេ ។​តែបើ តាម ការ ស្វែង យល់​ខ្លះ ៗ និង​ម្ចាស់ ចម្ការ ដទៃ ទៀត ដែល [ ]

Related news

Latest News
Hashtags:   

​​ហាងឆេង​ស្វាយកែវ​ល្មៀត​ធ្លាក់​ថ្លៃ​ពាក់កណ្តាល​ធ្វើឱ្យ​កសិករ​បាក់​ទឹកចិត្ត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources