Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

កងទ័ពជើងទឹក​អាម៉េរិក​រឹបអូស​អាវុធ​និង​មី​ស៊ី​ល​អ៊ីរ៉ង់​នៅ​សមុទ្រ​អារ៉ាប់​

​បញ្ជាការដ្ឋាន​កណ្តាល​អាម៉េរិក (CENTCOM)​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កុម្ភៈ​ថា​ កងទ័ព​ជើង​ទឹក​នៃ​នាវា​អាម៉េរិក​USS Normandy (CG60) បាន​ឡើង​លើ​នាវា​មួយ​នៅ​សមុទ្រ​អារ៉ាប់​កាលពី​ថ្ងៃអាទិត្យ​និង​បាន​រឹបអូស​អាវុធ​ជា​ច្រើន​ដែល​ផលិត​នៅ​អ៊ីរ៉ង់​ខណៈ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​សន្តិសុខ​ដែន​​សមុទ្រ​ ​។​ ​បញ្ជាការដ្ឋាន​កណ្តាល​អាម៉េរិក​នេះ បាន​និយាយ​កាលពី​ថ្ងៃទី​១៣​ខែ​កុម្ភៈ​ថា អាវុធ​ទាំងនោះ​គឺ​រួមទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​(ATGM) ចំនួន​១៥០​ដើម​ និង​មី​ស៊ី​លបាញ់​យន្តហោះ​ចំនួន​៣​ដើម​ព្រមទាំង​អាវុធ​ផ្សេងៗ​មួយចំនួនទៀត ​។​ ​ខ្សែ​វីដេអូ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​បញ្ជាការដ្ឋាន​កណ្តាល​អាម៉េរិក បង្ហាញ​កងទ័ពជើងទឹក​អាម៉េរិក​បាន​ឡើង​លើ​នាវា​នោះ​ក្នុង​កំឡុង​ប្រតិបត្តិការ​​កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ​នៅ​សមុទ្រ​អារ៉ាប់​។​ ​បញ្ជាការដ្ឋាន​កណ្តាល​អាម៉េរិក បាន​និយាយថា​អាវុធ​ទាំងនោះ​ត្រូវបាន​គេ​កំណត់​ថា​មាន​ប្រភពដើម​ចេញពី​អ៊ីរ៉ង់​ហើយ​ត្រូវបាន​គេ​វាយតម្លៃ​ថា​មាន​គោលដៅ​ផ្តល់​​ឱ្យ​ក្រុម​ចលនា​ហូ​ទី​នៅ​ប្រទេស​យេ​ម៉ែន ដែល​នឹង​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ហាមឃាត់​ការផ្គត់ផ្គង់ ការលក់​​ឬ​ផ្ទេរ​អាវុធ​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ទៅឱ្យ​ក្រុម​ចលនា​ហូ​ទីនេះ​៕​ដោយ​៖​សុខា​/sn កងទ័ពជើងទឹក​អាម៉េរិក​បង្ហាញ​សព្វាវុធ​ដែល​រឹបអូស​ពី​នាវា​មួយ​ ​

Related news

Latest News
Hashtags:   

កងទ័ពជើងទឹក​អាម៉េរិក​រឹបអូស​អាវុធ​និង​មី​ស៊ី​ល​អ៊ីរ៉ង់​នៅ​សមុទ្រ​អារ៉ាប់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources