Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

​ប្រគំ​តន្ត្រី​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ចែក​ស្រោមអនាម័យ​ឥតគិតថ្លៃ

​ដោយៈ​សុផល​/​ភ្នំពេញ​៖​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា​(AHFCambodia)​នឹង​ប្រារព្ធ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ជា​ថ្ងៃ​ដែល​យើង​បង្ហាញ​ពិភពលោក​ឱ្យបាន​ដឹងថា ស្រោមអនាម័យ «​តែងតែ​ទាន់សម័យ​»​និង​ហេតុអ្វី​បានជា​យើង​ត្រូវការ​តស៊ូ​មតិ​ជាបន្ទាន់​ក្នុងការ​លើកកម្ពស់​ដល់​ការទទួលបាន​ស្រោមអនាម័យ​ឱ្យ​កាន់តែ​ប្រសើរឡើង​នៅក្នុង​ថ្ងៃ ទិវា​ស្រោមអនាម័យ​អន្តរជាតិ​(ICD) ។​ ​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី​១៥​ខែកុម្ភៈ​២០២០​នៅ​សួនច្បារ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៩​យប់​។​ជាងនេះទៅទៀត​មានការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ចែក​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​។ នៅវេលា​ម៉ោង​១៧:៣០ ដល់ ១៨:០០ មានការ ជួបជុំគ្នា​ប្រមាណ​១៥០​នាក់ មកពី​អង្គការ​ដៃគូ​សហការ និង​សហគមន៍​ហើយ​នៅ​ម៉ោង​១៨:០០ ដល់ ២១:០០​មាន ការប្រគំ​តន្ត្រី​កំពូល​តារាចម្រៀង កញ្ញា ទេព បូ​ព្រឹក្ស និង​តារា​ជាច្រើនរូប​ទៀត នឹងចូលរួម សម្តែង​ក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​នេះ​៕S/ ​

Related news

Latest News
Hashtags:   

​ប្រគំ​តន្ត្រី​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ចែក​ស្រោមអនាម័យ​ឥតគិតថ្លៃ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources