Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 7 days ago

ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បរិច្ចាគ​ទឹកបរិសុទ្ធ​១៤.៥០០​កេស​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​២​បន្ថែមទៀត​

ដោយៈ​សុផល​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​១៤.៥០០​កេស​ជូន​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ធំៗ​ចំនួន​ពីរ​បន្ថែមទៀត​គឺ​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​ការបរិច្ចាក​នេះ​កាលពី​ថ្ងៃទី​១៣​ខែកុម្ភៈ​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​សរុប​ចំនួន​១៨.៥០០​កេស​ទៅដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ចំនួន​បី​៖​មន្ទីរពេទ្យ​ព្រះកុសុមៈ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ទី​៤​និង​មន្ទីរពេទ្យ​កាល់ម៉ែត ។​ ​សូមបញ្ជាក់ថា​៖​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៣៣.០០០​កេស​ដល់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ធំៗ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ពិសារ​។​លោកស្រី​គង់​កុសល​នាយិកា​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​សបាន​មានប្រសាសន៍ថា​៖​ការចូលរួម​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​គឺធ្វើឡើង​ក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ជួយ​សម្រាល​បន្ទុកគ្រួសារ​អ្នកជំងឺ​។​ជាពិសេស​ចែករំលែក​នូវ​សេចក្ដីស្រឡាញ់​ចំពោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ ​ ​លោកស្រី​បានលើកឡើង​ថា​ការជួយ​ទឹកបរិសុទ្ធ​៣៣.០០០​កេស​ដល់​អ្នកជំងឺ​នេះ​ក៏​ជា​ចំណែក​មួយ​នៃ​ការជួយ​សង្គម​កម្ពុជា​ផងដែរ​។​លោកស្រី​គង់​កុសល​បាន​បន្តថា​៖​បានជា​ក្រុមហ៊ុន​ខែ្មរ​ប៊ែ​វើ​រី​ជី​ស​ជ្រើស​រើសយក​ថ្ងៃទី​១៣​និង​១៤​ខែកុម្ភៈ​សម្រាប់​ការបរិច្ចាគ​ទឹកបរិសុទ្ធ​គឺ​ដោយសារ​ថ្ងៃទី​១៤​ខែកុម្ភៈ​ជា​ទិវា​នៃ​ក្តី​ស្រឡាញ់​។​ដូច្នេះ​ក្រុមហ៊ុន​ចង់​ចែករំលែក​ក្តី​ស្រឡាញ់​ជូន​ដល់​អ្នកជំងឺ​ដែល​កំពុង​នៅ​សម្រាក​ពេទ្យ​។​ ​ទឹកបរិសុទ្ធ​កម្ពុជា​ទឹក​ពិសា​ស្តង់ដារ​ខ្ពស់​ត្រូវបាន​បន្សុទ្ធ​១០០​ភាគរយ​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​អាល្លឺម៉ង់​ដែល​អាចជួយ​បំពេញ​ជាតិ​ទឹក​ក្នុង​ខ្លួន​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​និង​អាច​ប្រើប្រាស់​ជា​ទឹក​ពិសា​ប្រចាំថ្ងៃ​បាន​៕S/ ​ចំណងជើង​រូបថត​៖​ក្រុមហ៊ុន ខែ្មរ ប៊ែ​វើ​រី​ជី​សបាន​បរិច្ចាគ​ទឹកបរិសុទ្ធ​កម្ពុជា​ចំនួន​៣៣០០០​កេស ដល់​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ធំៗ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​(​រូបៈ​សុផល​)​

Related news

Latest News
Hashtags:   

ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បរិច្ចាគ​ទឹកបរិសុទ្ធ​១៤

 | 

៥០០​កេស​ដល់​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​២​បន្ថែមទៀត​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources