Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

វៀតណាម មិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរជាង១ពាន់នាក់ចូលចត ខ្លាចមានអ្នកផ្ទុកវីរុសកូរ៉ូណា

ប្រទេសវៀតណាម ៖ អាជ្ញាធរវៀតណាម បានបដិសេធមិនឲ្យកប៉ាល់ទេសចរណ៍១គ្រឿង ដែលដឹកភ្ញៀវទេសចរអឺរ៉ុបជាង១ពាន់នាក់ ដោយសារតែការភ័យខ្លាចមនុស្សនៅលើវានានោះ មានផ្ទុកវីរុសកូរ៉ូណា ( COVID-19 ) មកចម្លងដល់ប្រជាជនវៀតណាម។ សារព័ត៌មាន VN Express ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ថា អាជ្ញាធរវៀតណាម បានបដិសេធមិនឲ្យកប៉ាល់ទេសចរណ៍ឈ្មោះថា អេដា វីតា (Aida Vita) ប្រើទង់ជាតិអ៊ីតាលី ជារបស់ក្រុមហ៊ុនអាល្លឺម៉ង់ AIDA Cruises ចូលចតនៅកំពង់ផែ កៃឡេន (Cai Lan) ក្នុងក្រុងហាឡុង (Ha Long) នៃខេត្ត ក្វាងនិញ (Quang Ninh) ភាគខាងជើងប្រទេសវៀតណាម ឡើយ ព្រោះតែខ្លាចអ្នកដំណើរនៅលើវានានោះ មានផ្ទុកវីរុសកូរ៉ូណា ។ សូមបញ្ជាក់ថា កប៉ាល់ Aida Vita បានបើកចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ដោយផ្ទុកមនុស្សជាង១ ១០០នាក់ [ ] The post វៀតណាម មិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរជាង១ពាន់នាក់ចូលចត ខ្លាចមានអ្នកផ្ទុកវីរុសកូរ៉ូណា appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

វៀតណាម

 | 

មិនឲ្យកប៉ាល់ដឹកភ្ញៀវទេសចរជាង១ពាន់នាក់ចូលចត

 | 

ខ្លាចមានអ្នកផ្ទុកវីរុសកូរ៉ូណា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources