Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

សិក្ខាសាលាពង្រឹងគុណភាពផលិត​ផលទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យទន្លេលើក ទី៦

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅសាលប្រជុំសណ្ឋាគារប្រេស៊ីដង់ក្រុងបាត៎ដំបងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរខេត្តបានរៀបចំសិក្ខាសាលាពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប៎ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យទន្លេលើកទី៦ក្រោមអធិបតីភាពលោកតុប សុភ័កអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងលោកបណ្ឌិតថោង ខុនទេសរដ្ឋមន្ត្រីក្រសួងទេចរណ៍និងលោកស្រីសុំ ចិន្តាអភិបាលរងខេត្តតំណាងលោកងួន រតនះអភិបាលខេត្តបាត់ដំបង។ លោកស្រី សុំ ចិន្តា អភិបាលរងខេត្តមានប្រសាសន៍ថានៅឆ្នាំ២០៩មានភ្ញៀវទេសចរជាតិ570,319នាក់កើនឡើង2,14ភាគរយនិងភ្ញៀវអន្តរជាកិ101,473នាកកើនឡើង0,72ភាគរយសរុបរួមភ្ញៀវជាតិនិងអន្តរជាតិចំនួន681,787នាកកើនឡើង២,០១​ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៨។ក្នុងឆ្នាំ២០១៩វិស័យទេសចរបាននាំចំណូលចូលសេដ្ឋកិច្ចខេត្តប្រមាណ40,177,730ដុល្លារ។ ចំណូលដែលបានទទួលពីភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តបាត់ដំបងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋដោយផ្ទាល់6,878នាក់និងដោយប្រយោលរាប់ម៉ឺននាក់។ បន្តមកមានលោកអនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរ លោកគឹម សុងប្រធានសហគមន៍អេកូទេសចរអូរជាំស្រុកសំឡូតនិងលោកគុន ណៃប្រធានសហគមន៍អេកូទេសចរព្រែកទាល់ឃុំកោះជីវាំងស្រុកឯកភ្នំធ្វើបទបង្ហាញដល់អ្នកចូលរួម។ ក្នុងនោះដែរមានអ្នកសំណូមពរសុំឱ្យមានដាក់រ៉ឺម៉កធាក់ដោយជើងនិងសុំឱ្យមន្ទីរទេសចរណ៍ធ្វើសៀវភៅមគ្គទេសន៍សម្រាប់បង្ហាញពីតំបន់ទេសចរមាននៅតំបន់ណាខ្លះ?ចម្ងាយប៉ុន្មានគីឡូម៉ែត្រពីទីរួមខេត្ត?ដោយដាក់លក់នៅតាមសណ្ឋាគារឫផ្ទះសំណាក់សម្រាប់ឱ្យភ្ញៀវបានដឹងហើយគាត់ចង់ទៅដើរលេងឲឲនៅកន្លែងណា? លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថាដើម្បីរួមចំណែកសម្រេចផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន(Mekong ASEAN)ដោយទេសចរណ៍តាមដងទន្លេ(River bssed Tourism)ត្រូវបានបញ្ចូលជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់តំបន់អាស៊ានព្រមទាំងជម្រុញការតភ្ជាប់ក្នុងក្របខណ្ឌតំបន់អាស៊ាន(បុណ្យទន្លេត្រូវដាក់បញ្ចូលក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់កម្ពុជារួមមាន÷បុណ្យសមុទ្រ បុណ្យទន្លេ បុណ្យអុំទូក អង្គរសង្ក្រាននិងម៉ារ៉ាតុងអង្គរដើម្បីអបអរសាទរយុទ្ធនាការឃោសនាអាស៊ាន(ASEAN@50កាលពីឆ្នាំ២០១៧)និងក្របខណ្ឌនយោបាយផ្សេងៗទៀតរួមមានក្របខណ្ឌមហាអនុតំបន់មេគង្គ(GMS) CMWV CLMVT ACMECSមេគង្គ-ឡានអាង មេគង្គ-គង្គា មេគង្គ-ជប៉ុននិងមេគង្គ-កូរ៉េជាដើម។ លោកអនុរដ្ឋលេខាធិការបានបន្តថាពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំ២០២០នេះមានលក្ខណៈពង្រីកវិសាលភាពដោយសារក្រុងបាត់ដំបងមិនស្ថិតជាប់ដងទន្លេសាបហើយខេត្តបាត់ដំបងស្ថិតនៅជាប់ត្រឹមបឹងទន្លេសាប។ ប៉ុន្តែតាមទស្សនាទាននៃការរៀបចំពិធីបុណ្យទន្លេនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ បុណ្យទន្លេអាចត្រូវរៀបចំនៅតាមបណ្តាខេត្ត ដែលស្ថិតនៅតាមដងទន្លេឬខ្សែទឹកចេញពីទន្លេ។ស្ទឹងសង្កែមានភាពល្បីល្បាញតាំងពីដើមដែលបានដក់ជាប់ក្នុងស្នាដៃកវីនិពន្ធនិងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់រូបគឺជាខ្សែទឹកតភ្ជាប់ក្រុងបាត់ដំបងទៅកាន់បឹងទន្លេសាបនិងទន្លេសាបដែលឆ្លើយតបទៅនឹងទស្សនទាននៃពិធីបុណ្យទន្លេ។ លោក តុប សុភ័ក បានបញ្ជាក់ថាក្រៅពីនេះខេត្តបាត៎ដំបងត្រូវបានចាត់ទុកជាជង្រុកស្រូវរបស៎ប្រទេស ជាទីក្រុងស៊ីវីល័យតាំងពី សង្គមរាស្ត្រនិយមរហូតមកដល់បច្ចុប្បន្ន ជាទីក្រុងបេតិកភ័ណ្ឌដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការយូណេស្កូមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្តុំទៅដោយម្ហូបអាហារឆ្ងាញ់ៗនិងប្លែកៗ(ណែមបាត់ដំបងក្រូចពោធិសាត់ បបរជ្រឹង បបរផឹះ…)មានចម្ការទំពាំងបាយជូ(នៅស្រុកបាណន់និងស្រុករតនមណ្ឌល)ដែលមានតែមួយនៅស្រុកខ្មែរនិងសម្បូរទៅដោយរមណីយដ្ឋានជាច្រើនទាំងទេសចរណ៍បេតិកភណ្ឌ សណង់បុរាណ ផ្ទះបុរាណជាង១០០ឆ្នាំនៅសង្កាត់វត្តគរក្រុងបាត់ដំបង [ ]

Related news

Latest News
Hashtags:   

សិក្ខាសាលាពង្រឹងគុណភាពផលិត​ផលទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងពិធីបុណ្យទន្លេលើក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources