Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

អភិបាលស្រុកបន្ទាយស្រីព្រមាន​ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ​បើម្ចាស់ដីឡូត៍នៅបន្តសកម្មភាព​

ដោយៈអង្គរតូច/សៀមរាប ៖ អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា នឹងចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រ សិនបើម្ចាស់ដីឡូត៍ នៅតែហ៊ានបន្តឈូសឆាយដោយបំពាន។ អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ ថ្លែងបញ្ជាក់តាមទូរសព្ទ័ នាព្រឹកថ្ងៃទី១៤ កុម្ភៈយ៉ាងដូច្នេះ គឺបន្ទាប់ពីមានបុគ្គលទៅឈូសឆាយព្រៃ បង្កើតជាគម្រោងពុះដីឡូត៍លក់ ដោយគ្មានច្បាប់អនុញ្ញាតិ។ លោកបន្តថា កាលពីថ្ងៃទី១៣កុម្ភៈម្សិលមិញនេះ មន្រ្តីបានចុះទៅពិនិត្យឃើញថា ទីតាំងដីខាងលើនៅក្នុងភូមិសាស្ត្រភូមិរុន ឃុំរុនតាឯក ស្រុកបន្ទាយស្រី ដីនេះស្ថិតក្នុងតំបន់២ ដែលជាដែនគ្រប់គ្រងដោយអាជ្ញាធរអប្សរា។ លោកទទួលស្គាល់ថា ពិតជាមានការឈូស​ឆាយរួចរាល់ប្រហែល៣ទៅ៤ហិកតាមែន តែសកម្ម ភាពនោះយើងទើបតែដឹង។ ​ ជាមួយនឹងការចុះទៅពិនិត្យរបស់មន្ត្រី គឺបានហៅម្ចាស់មកធ្វើកិច្ចសន្យាបញ្ឃប់គ្រប់សកម្មភាពទាំងអស់។ អភិបាលស្រុកវ័យក្មេងរូបនេះ បញ្ជាក់យ៉ាងដាច់ខាតថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ពន្ធ័ ចាត់វិធានការចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ប្រសិនបើម្ចាស់​គម្រោងដីឡូត៍ខាងលើ នៅតែបន្តឈូសឆាយឬឈូសឆាយដោយលួចលាក់ក្នុងប្រការណាមួយ។ មិនថាដីនោះវាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ឬក៍ដីស្របច្បាប់នោះទេ តែរាល់ការធ្វើអាជីវកម្មណាមួយ ចាំចាប់ត្រូវសុំច្បាប់ជាមុន។ ជាមួយការអះអាង ចាត់វិធានការផ្លូវច្បាប់របស់អភិបាលស្រុកបន្ទាយស្រីនេះ អ្នកនាំពាក្យអង្គភាពអាជ្ញាធរជាតិអប្សរា លោកឡុង កុសល ក៍បានថ្លែងតាមទូរសព្ទ័ផងដែរថា អាជ្ញាធរអប្សរា រីករាយចូលរួមសហការជាមួយអាជ្ញាធរស្រុក ក្នុងការទប់ស្កាត់រាល់ការទន្រ្ទានយកដីព្រៃ ឬដីរបស់រដ្ឋដែលគ្រប់គ្រងដោយអប្សរា។លោកបន្តថា ទីតាំងគម្រោងដីពុះឡូត៍ខាងលើនេះ អប្សរាធ្លាប់បានចុះទៅហាមឃាត់ម្តងរួចមកហើយ តែបុគ្គលខាងលើ [ ]

Related news

Latest News
Hashtags:   

អភិបាលស្រុកបន្ទាយស្រីព្រមាន​ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ

 | 

​បើម្ចាស់ដីឡូត៍នៅបន្តសកម្មភាព​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources