Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ស្ដ្រីទេសចរម្នាក់ បង្ហោះសារបង្ហាញ​​ពីក្ដីរំភើបយ៉ាងពន់ពេក រហូតហូរទឹកភ្នែក ក្រោយកម្ពុជាឲ្យចូលចត

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ស្ដ្រីភ្ញៀវទេសចរម្នាក់ស្ថិតនៅលើកប៉ាល់ Westerdam បានបង្ហោះសារចេញពីបេះដូងរបស់គាត់ បង្ហាញនូវក្ដីរំភើបឥតឧបមារហូតសម្រក់ទឹកភ្នែក ក្រោយពីពួកគេបានដឹងថាកម្ពុជា បានអនុញ្ញាតឲ្យកប៉ាល់ដែលកំពុងផ្ទុកមនុស្សជាង ២ពាន់នាក់ចូលសំចតនៅកំពង់ផែអន្ដរជាតិ ខេត្តព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធរួចមកនោះ។ ស្ដ្រីជនជាតិបរទេសរូបនេះ ទំនងជាមន្ដ្រីបម្រើការងារផ្នែកទំនាក់ទំនងការថែទាំសុខភាពម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានយកក្រម៉ាដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង់ក និងថតស្វែលហ្វី បង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយថ្លែងអំណរគុណយ៉ាងពន់ពេកចំពោះកម្ពុជា សម្រាប់ការជួយអន្ដរាគមន៍ឲ្យកប៉ាល់ទេសចរណ៍ Westerdam បានចូលចត ក្នុងដំណាក់កាលដែលពួកគេទាំងអស់កំពុងតែប្រឈមនឹងបញ្ហាដ៏លំបាកមួយនេះ។នេះបើតាមវេបសាយក្រសួងទេសចរណ៍បានដកស្រង់ផ្សាយនៅថ្ងៃទី14ខែកុម្ភៈនេះ។ វេបសាយបានបន្តទៀតថា÷ស្រ្តីទេសចររូបនេះឈ្មោះ Christina Kerby បានបង្ហោះសារយ៉ាងដូច្នេះថា «ពួកយើងកំពុងបង់ក្រម៉ាប្រពៃណីដែលជាកាដូពីកម្ពុជា។ ខ្ញុំរំភើបឡើងចេញទឹកភ្នែក ព្រោះតែការគាំទ្រវាលើសលុបខ្លាំងពេក»។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ថ្លែងទៅកាន់អ្នកទេសចរណ៍ និងអ្នកនៅលើនាវាទាំងអស់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើទោះបីជានៅក្នុងកប៉ាល់ [ ]

Related news

Latest News
Hashtags:   

ស្ដ្រីទេសចរម្នាក់

 | 

បង្ហោះសារបង្ហាញ​​ពីក្ដីរំភើបយ៉ាងពន់ពេក

 | 

រហូតហូរទឹកភ្នែក

 | 

ក្រោយកម្ពុជាឲ្យចូលចត

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources