Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

ផ្ទុះនៅក្រុងបាងកកទៀតហើយ! ខ្មាន់កាំភ្លើងបាញ់ ៥០គ្រាប់ ផ្អើលសមត្ថកិច្ចទាំងយប់

ប្រទេសថៃ ៖ បុរសម្នាក់បានយកភ្លើងមកបាញ់ចំនួន៥០គ្រាប់ ចេញពីហាងលក់សម្លៀកបំពាក់កីឡាមួយកន្លែង នៅផ្លូវ Chula 10 ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកក ប្រទេសថៃ បង្កការភ្ញាក់ដល់កម្លាំងសមត្ថកិច្ចថៃ ចុះមកអន្តរាគមន៍ធ្វើការចាប់ខ្លួនខ្មាន់កាំភ្លើងនាំទៅចាត់ការតាមផ្លូវច្បាប់។ ព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ថា កាលពីម៉ោង៤ទៀបភ្លឺថ្ងៃសុក្រ បុរសម្នាក់អាយុប្រហែល៤០ឆ្នាំ បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើអាកាស ចេញពីដំបូលហាង លក់សម្លៀកបំពាក់កីឡារបស់ខ្លួននេះ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប្រចាំសង្កាត់ Pathumwan បានចុះអន្តរាគមន៍ធ្វើការចាប់ខ្លួនខ្មាន់កាំភ្លើងនាំខ្លួនទៅសាកសួរ។ បុរសជាខ្មាន់កាំភ្លើងបានសារភាពថា រូបគេពិតជាបានបាញ់មែន ដោយសារគាត់តប់ប្រមល់ក្នុងអារម្មណ៍ខ្លាំងពេក ព្រោះតែបញ្ហាក្នុងគ្រួសារ ។ បន្ទាប់សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ The post ផ្ទុះនៅក្រុងបាងកកទៀតហើយ! ខ្មាន់កាំភ្លើងបាញ់ ៥០គ្រាប់ ផ្អើលសមត្ថកិច្ចទាំងយប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ផ្ទុះនៅក្រុងបាងកកទៀតហើយ

 | 

ខ្មាន់កាំភ្លើងបាញ់

 | 

៥០គ្រាប់

 | 

ផ្អើលសមត្ថកិច្ចទាំងយប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources