Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

អត់ការធ្វើ! ដើរចាក់ទឹកអ្នកលក់ត្រីចោល ពេលគេសួរដេញដោល ទាញកាំបិតបុ័ងតោ រកកាប់

ខេត្តកោះកុង៖ បុរសជាកម្មករក្នុងផ្សារម្នាក់ យកកៅអីជ័រគប់លើស្រ្តីអ្នកលក់ត្រី មិនត្រូវ ក៍ទាញកាំបិតបុ័ងតោ រកកាប់ជនរងគ្រោះបន្តទៀត ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០២ ត្រង់ចំណុចតូបលក់ត្រីក្នុងផ្សារដងទង់ ស្ថិតភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ជនសង្ស័យឈ្មោះ ទុយ ចម្រើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្នុងផ្សារ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។ ជនរងគ្រោះឈ្មោះ កែវ ឡាត់ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ត្រីក្នុងផ្សារ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ មុនពេលកើតហេតុ ជនសង្ស័យបានដើរចាក់ទឹកសម្រាប់លៀងបន្លែ និងត្រីរបស់អាជីវករលក់ដូរចោល ខណ:ជនរងគ្រោឃើញដូចនេះក៏សួរជនសង្ស័យថា ហេតុអ្វីបានជាដើរចាក់ទឹកគេចោលបែបនេះ? ក៏មានការឈ្លោះប្រកែកគ្នា ស្រាប់តែជនសង្ស័យដើរទៅយកកៅអីជ័រគប់លើជនរងគ្រោះ តែមិនត្រូវ ជនសង្ស័យក៍ទាញកាំបិតបុ័ងតោ រកកាប់ជនរងគ្រោះបន្តទៀត ប៉ុន្តែកម្លាំងអាវុធហត្ថដែលឈរជើងនៅក្បែរនោះ ចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដោយដកហូតបានវត្ថុតាងកាំបិតតាំងតោ ១ដើម កៅអីជ័រ១។ ជនសង្ស័យ ត្រូវកម្លាំងអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី ៕ The post អត់ការធ្វើ! ដើរចាក់ទឹកអ្នកលក់ត្រីចោល ពេលគេសួរដេញដោល ទាញកាំបិតបុ័ងតោ រកកាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អត់ការធ្វើ

 | 

ដើរចាក់ទឹកអ្នកលក់ត្រីចោល

 | 

ពេលគេសួរដេញដោល

 | 

ទាញកាំបិតបុ័ងតោ

 | 

រកកាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources