Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

យុវជន​១​ក្រុម​លង់ទឹក​ទន្លេ​នៅ​ស្រុក​ឆ្លូង ស្លាប់​២​នាក់ បាត់​ខ្លួន​ម្នាក់ រួច​ជីវិត​៣​នាក់

ខេត្តក្រចេះ ៖ យុវជន​ប្រុស​ស្រី ១​ក្រុម​មាន​គ្នា​ចំនួន​៦​នាក់ បាន​ទៅ​លេង​ទឹកទន្លេ​មេគង្គ តំបន់​ខ្សាច់​ដុះ បណ្ដាល​ឲ្យ​លង់ទឹក​ទាំង​៦​នាក់ ប៉ុន្តែ​សំណាងល្អ​មាន​៣​នាក់​បាន​ជិះ​តោង​ពោង​(​ពោះវៀន​កង់​ឡាន​) ទើប​រួច​ពី​ផុត​ជីវិត ហើយ​៣​នាក់​ទៀត បាន​លង់ទឹក​ស្លាប់ ខណៈ​សាកសព​២​នាក់​បាន​រក​ឃើញ និង​ម្នាក់​ទៀត បាត់​ខ្លួន​នៅឡើយ ។​ ​ហេតុការណ៍​លង់ទឹក​ទន្លេមេគង្គ​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ២០២០ នៅ​ចំនុច​ភូមិ​ថ្មី​២ ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្តក្រចេះ ។​ ​លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​ស្លាប់ មាន​ទី​១​ឈ្មោះ ធិ​ន ភក្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ជន​រង​គ្រោះ​ទី​២​ឈ្មោះ ឡេ ចាន់​រក្សា ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ​ដូច​គ្នា ។​ ​ដោយឡែក​ជន​រង​គ្រោះ ដែល​បាត់​ខ្លួន មានឈ្មោះ ខុន ធា​រ៉ា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​សំរោង ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្តក្រចេះ ។​ [ ] The post យុវជន​១​ក្រុម​លង់ទឹក​ទន្លេ​នៅ​ស្រុក​ឆ្លូង ស្លាប់​២​នាក់ បាត់​ខ្លួន​ម្នាក់ រួច​ជីវិត​៣​នាក់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

យុវជន​១​ក្រុម​លង់ទឹក​ទន្លេ​នៅ​ស្រុក​ឆ្លូង

 | 

ស្លាប់​២​នាក់

 | 

បាត់​ខ្លួន​ម្នាក់

 | 

រួច​ជីវិត​៣​នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources