Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

អភិបាលខេត្តកំពង់ចាមស្នើឲ្យមន្រ្តីសុខាភិបាលចុះសិក្សាសំណើសុំបង្កើត​មណ្ឌលសុខភាពនៅឃុំអូរម្លូស្រុកស្ទឹងត្រង់

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើដល់មន្រ្តី នៃមន្ទីរសុខាភិបាលចុះពិនិត្យ និងសិក្សា លើសំណើរបស់ប្រជាពលរដ្ឋឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដែលបានសុំឳ្យរដ្ឋាភិបាលផ្តល់ជំនួយជាមណ្ឌលសុខភាពមួយកន្លែងទៀត សម្រាប់ព្យាបាល និងសង្គ្រោះអ្នកជំងឺនោះ។ លោក គឹមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១៤ ខែកុម្ភ: ថា ក្រោយពីទទួលការសំណើរបស់លោកអភិបាលខេត្ត រូបលោក និងមន្រ្តីធ្វើដំណើរសហការជាមួយអាជ្ញាធរស្រុក ឃុំ និងភូមិទៅកាន់ទីតាំង នៃសំណើរបស់ប្រជាពលរដ្ឋឃុំអូរម្លូ ដើម្បីពិនិត្យ និងសិក្សាពីស្ថានភាពជាក់ស្តែងបានមួយជំហានរួចហើយ។ លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា ជាលទ្ធផលបណ្តោះអាសន្ន គឺតំបន់នោះពិតជាឃើញមានការលំបាករបស់ប្រជាពលរដ្ឋពិតប្រាកដមែន។ ជាតំបន់ដាច់ស្រយាលជាប់ព្រំប្រទល់ខេត្តកំពង់ធំ ដែលមានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីមណ្ឌលសុខភាពអូរម្លូ និងមណ្ឌលសុខភាពអារក្សត្នោត ហើយគួបផ្សំជាមួយផ្លូវមានការរលាក់ និងហុយទ្រលោមប្រាកដមែន។ លោក ភិរុណ បានបន្តថា ជាគោលការណ៍របស់ក្រសួងសុខាភិបាល គឺក្នុងមួយឃុំ ឬសង្កាត់អនុញ្ញាតឳ្យបង្កើតមណ្ឌលសុខភាពបានតែមួយកន្លែងប៉ុណ្ណោះ។ ប៉ុន្តែជាយោបល់របស់លោកតាមការពិតជាក់ស្តែង គឺយើងគួររកថវិកាបង្កើតប៉ុស្ត៍សុខភាព ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខាងមណ្ឌលសុខភាពឃុំអូរម្លូ ដើម្បីពិនិត្យ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋជុំវិញតំបន់នោះ។ លោកបានបន្ថែមថា បញ្ហានេះលោកនឹងទៅជួបជាមួយអាជ្ញាធរស្រុកស្ទឹងត្រង់ម្តងទៀត ហើយនឹងធ្វើជារបាការណ៍ក្នុងករណីសំណើសុំមណ្ឌលសុខភាព របស់ប្រជាពលរដ្ឋឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ដាក់ជូនលោក [ ]

Related news

Latest News
Hashtags:   

អភិបាលខេត្តកំពង់ចាមស្នើឲ្យមន្រ្តីសុខាភិបាលចុះសិក្សាសំណើសុំបង្កើត​មណ្ឌលសុខភាពនៅឃុំអូរម្លូស្រុកស្ទឹងត្រង់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources