Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

គម្រោងការពារទឹកជំនន់និងកែ​​លម្អ​ប្រព័ន្ធប្រឡាយ លូជំហាន​ទី៤​​របស់ចៃកា JICAអនុវត្តបានប៉ុន្មាន​ហើយ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ គម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយ លូ ក្នុងភ្នំពេញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានឈានមកដល់ការអនុវត្តគម្រោងជំហានទី៤ហើយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការអនុវត្តគម្រោងចំនួន៣រួចហើយ ។ តើដឹងថាគម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយ លូ ជំហានទី៤ របស់ចៃកា JICAដែលបាននិងកំពុងអនុវត្តនេះ ក្រុមការងាររបស់ចៃកាអនុវត្តបានប៉ុន្មានភាគរយហើយ និងមានប្រយោជន៍អ្វីខ្លះសម្រាប់រាជធានីភ្នំពេញ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដឹងកាលពីរសៀលថ្ងៃទី១៣ កុម្ភះនេះថា៖ គម្រោងការពារទឹកជំនន់និងកែលំអរប្រព័ន្ធប្រឡាយលូក្នុងភ្នំពេញទី៤ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះគឺជាសមិទ្ធផលទី៤នៃគម្រោងអាទិភាពនានាដែលបានលើកឡើងក្នុងគម្រោងផែនការការពារទឹកជំនន់និងការកែលម្អប្រឡាយលូមេក្នុងរាជធានីភ្នំពេញដែលទីភ្នាក់ងារចៃកាបានសិក្សាពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ១៩៩៩បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវការអនុវត្តគម្រោងចំនួន៣ ក្រោមក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ។ គម្រោងការពារទឹកជំនន់និងកែលម្អល្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហាន ទី៤នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងក្នុងតំបន់ខាងជើងវត្តភ្នំ តំបន់ទួលគោកដែលរួមមានបណ្ដាញសំណង់សំខាន់ដូចជា ៖ កែលម្អប្រព័ន្ធប្រឡាយលូ ក្នុងតំបន់ប៉ែកខាងជើងវត្តភ្នំក្នុងខណ្ឌដូនពេញ ក្នុងនោះរួមមាន បណ្ដាញលូមេថ្មីប្រវែង ២៧៦៦ម៉ែត្រ សាងសង់អាងស្តុកទឹកក្រោមដីដែលមានសមត្ថភាពផ្ទុកទឹកជំនួន ៦៥០០ ម៉ែត្រគុប និងស្ថានីយបូមទឹកដែលមានសមត្ថភាពបូមបាន ១,៤ ម៉ែត្រគុបក្នុងមួយវិនាទី នៅសួនច្បារខាងកើតអាគារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជាប់ដងទន្លេសាប បំពាក់របាត្រងសំរាមមេកានិចស្វ័យប្រវត្តិនៅស្ថានីយ៍បូមទឹកចតុមុខ ស្ថានីយបូមទឹកព្រះគន្លង់ ស្ថានីយបូមទឹកផ្សារកណ្ដាលនិងស្ថានីយបូមទឹកផ្សារចាស់ ដែលសាងសង់ក្នុងគម្រោងជំហានទីពីរ ។ ដាក់បណ្ដាញលូ ទឹកកខ្វក់ប្រវែង១៥៥២ម៉ែត្រ តាមផ្លូវព្រះស៊ីសុវត្តិ ចាប់ពីអាងស្តុកទឹកក្រោមដីកាត់តាមផ្លូវលេខ ៨០ [ ]

Related news

Latest News
Hashtags:   

គម្រោងការពារទឹកជំនន់និងកែ​​លម្អ​ប្រព័ន្ធប្រឡាយ

 | 

លូជំហាន​ទី៤​​របស់ចៃកា

 | 

JICAអនុវត្តបានប៉ុន្មាន​ហើយ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources