Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ខេត្ដសៀមរាប មានសក្ដានុពលទេសចរណ៍អេកូជាង៤០កន្លែង និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

ដោយគូលែន/សៀមរាប ៖ ព្រៃសហគមន៍ចង្ក្រានរយមានតំបន់ទេសចរណ៍អេកូធម្មជាតិជាង៤០កន្លែង នៅលើភ្នំចង្ក្រានរយ ស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចំងាយហែល ៨០km ពីទីរួមខេត្តសៀមរាប។ អាជ្ញាធរស្រុកវ៉ារិន បាននិយាយថា តំបន់ទេសចរណ៍ព្រៃឈើនេះ គ្របដណ្តប់ដោយទេសភាពព្រៃឈើនៅលើផ្ទៃដីចំនួន៩,០០០ហិកតា ជាជម្រកសត្វព្រៃ និងជីវចម្រុះគ្រប់ប្រភេទដែលអាចជួយដល់ការរៀបចំអេកូទេសចរណ៍តាមបែបសហគមន៍ ។ អាជ្ញាធរដដែលបានបន្តថា ភាពទាក់ទាញនៃតំបន់នោះមានដូចជាកន្លែងហែលទឹកលេងនៅរដូវវស្សា ទស្សនាសត្វព្រៃ និងសត្វមេអំបៅ រួមជាមួយការធ្វើដំណើរដោយថ្មើរជើង ទៅគយគន់សមុទ្រឈើ ល្អាងប្រជៀវ និងភ្នំចាន់ក្រហម នាំគ្នាជិះគោយន្ដឬជិះកង់កំសាន្ត ស្វែងយល់ពីវប្បធម៌ ទស្សនាថ្មជារូបចង្ក្រានរាប់រយរាប់ពាន់នៅលើភ្នំនោះហើយ រីករាយជាមួយការរស់នៅបែបជនបទ អ្នកទេសចរណ៍អាចបោះត់ងស្នាក់នៅដោយភាពសប្បាយរីករាយផងដែរ ។ បច្ចុប្បន្នសហគមន៍ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ មានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចូលមកកំសាន្តជាបន្ដបន្ទាប់ ប៉ុន្ដែជាអ្នកទេសចរណ៍ជាក្រុមៗ។ សហគមន៍ព្រៃឈើសង្ក្រានរយមិនត្រឹមតែជាតំបន់អេកូទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ វាក៏ជាយុទ្ធសាស្ដ្រមួយជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ ពីព្រោះព្រៃ​សហគមន៍​នោះ មានទាំងព្រៃស្រោង និងព្រៃរបោះ ដែលគ្របដណ្ដប់ដោយព្រៃឈើប្រមាណជិត១ម៉ឺនហិកតា ។ ម៉្យាងទៀត តំបន់អេកូទេសចរណ៍ទាំងនោះកំពុងបង្ហាញខ្លួន ដើម្បីរង់ចំាអ្នកទេសចរណ៍ទៅកំសាន្ដ ដោយមានទាំងតំបន់ទេចរណ៍ធម្មជាតិប្រវត្ដិសាស្ដ្រផងដែរ។ លោកបានបន្ដថា តំបន់នោះក៏មានការទាក់ទាញផងដែរនូវអ្នកទេសចរណ៍បែបពនេចរ ដើរផ្សងព្រេងគ្រប់ជាតិសាស្ដ្រជាដើម ។ ព្រៃឈើទាំងនោះជួយកាត់បន្ថយនូវភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ និងការអភិរក្សប្រកបដោយនិរន្ដរភាពផងដែរ៕B/

Related news

Latest News
Hashtags:   

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ

 | 

ខេត្ដសៀមរាប

 | 

មានសក្ដានុពលទេសចរណ៍អេកូជាង៤០កន្លែង

 | 

និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources