Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ​ ជីប ម៉ុង

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ​ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញ​ទាំងពេលវេលា និងថវិកា ដល់​ប្រជាជន​ពលរដ្ឋ​កម្ពុជា។  ជាមួយភ្នាក់ងារធនាគារ​ ជីប ម៉ុង អតិថិជនអាចទទួល​នូវសេវាកម្មដ៏សម្បូរ​បែបដូចជា បង់វិក្កយបត្រ​ផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។  ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖​ «ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជន ក្នុងការបង្វិល និង​ទូទាត់​ប្រាក់។ ក្នុងនោះដែរធនាគារ ជីប ម៉ុង ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេបាន និងកំពុង​ខិតខំប្រឹងប្រែង ដើម្បីធ្វើការផ្តល់សេវាកម្មការបង្វិល និងទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាព​​ ដែលមានភាពរហ័ស មានសុវត្ថិភាព ​ចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការរបស់អតិថិជន»។ តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង [ ] The post ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ​ ជីប ម៉ុង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ធនាគារ

 | 

សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី

 | 

ភ្នាក់ងារធនាគារ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources