Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ​យន្តការច្រកចេញចូលតែមួយ របស់​រដ្ឋបាលស្រុកក្រឡាញ់

ដោយគូលែន/សៀមរាប ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកឲ្យដំណើរការយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកក្រឡាញ់ នៅរដ្ឋបាលស្រុកក្រឡាញ់ ។ លោក ទៀ សីហា បានបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយថែមទៀត នៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសវានឹងរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ការកែទម្រង់រដ្ឋបាល ដោយពង្រីកវិសាលភាព សេវាកម្ម ដែលផ្តល់ដោយរដ្ឋបាលស្រុក កែលម្អការផ្តល់សេវាសាធារណៈ កាត់បន្ថយអំពើពុករលួយ និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ លើប្រព័ន្ធរដ្ឋបាល ម្យ៉ាងវិញទៀតដើម្បីប្រកាសជូនបងប្អូនប្រជាពលរដ្ឋអោយមកទទួលសេវា ប្រើប្រាស់សេវានេះតាមស្ថានភាព និងតាមតម្រូវការដូច ដែលរដ្ឋបាលស្រុកបានទទួលប្រតិភូកម្ម មុខងារពីថ្នាក់ជាតិ ។ លោកមានប្រសាសន៍បន្ថែមថា ការិយាល័យច្រកចេញចូលតែមួយ គឺមានតួនាទីទទួល សម្របសម្រួល និងដោះស្រាយពាក្យបណ្ដឹង ឬការតវ៉ានានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការសម្រេចរបស់រដ្ឋបាលមូលដ្ឋាន ភាពមិនប្រក្រតីនៃការផ្ដល់សេវា ឬការបញ្ចេញអកប្បកិរិយាមិនសមរម្យណាមួយពីមន្ត្រីក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋ ខណៈកន្លងមក ការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត និងបណ្ដារដ្ឋបាលក្រុង-ស្រុកក្នុងខេត្តសៀមរាប គឺមានការគាំទ្រ និងវាយតម្លៃខ្ពស់ [ ]

Related news

Latest News
Hashtags:   

សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ​យន្តការច្រកចេញចូលតែមួយ

 | 

របស់​រដ្ឋបាលស្រុកក្រឡាញ់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources