Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

អាជ្ញាធរថៃបានបញ្ជូនជាពលរដ្ឋខ្មែរ​ចំនួន ២នាក់ មកស្រុកវិញ បន្ទាប់​​ពីដោះលែងពីពន្ធនាគារពីបទកាប់​​ឈើគ្រញូង

ដោយ:បាយ័ន/ឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានបញ្ជូនជាពលរដ្ឋខ្មែរចំនួន ២នាក់ មកស្រុកវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារពីបទកាប់ឈើគ្រញូងដោយខុសច្បាប់ ក្នុងទឹកដីថៃ ។ពិធីប្រគល់និងទទួល បានធ្វើឡើងកាលវេលាម៉ោង១៣និង ៥០នាទី ថ្ងៃទី១៤ ខែកុម្ភៈ: ឆ្នាំ២០២០នេះ ស្ថិតនៅ អន្តរជាតិជាតិជាំស្រងាំ ក្នុងទឹកដី។ សមត្ថកិច្ចនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំ បាននិយាយថា ប្រជាពលរដ្ឋខ្មែរចំនួន ២នាក់ ដែលត្រូវបានថៃបញ្ជូនមកស្រុកវិញគឺមានឈ្មោះ សួន សុុ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិរស្មី ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងម្នាក់ ឈ្មោះ រ៉ន ស្រួច ភេទប្រុស អាយុ ២០ ឆ្នាំរស់នៅភូមិថ្មី ឃុំសង្កែសន្ទប់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានបន្តថា ជនទាំង២នាក់ត្រូវបាន អាជ្ញាធរថៃបានបញ្ជូនជាចាប់ខ្លួននៅថ្ងៃទី ២៤ កុម្ភៈ: ឆ្នាំ២០១៨ កន្លងមកម្លេះ ពីបទឆ្លងដែនកាប់ឈើក្រញូង ចូលតាមច្រកចាក់ច្រែង ជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេតប្រទេសថៃ៕B/

Related news

Latest News
Hashtags:   

អាជ្ញាធរថៃបានបញ្ជូនជាពលរដ្ឋខ្មែរ​ចំនួន

 | 

២នាក់

 | 

មកស្រុកវិញ

 | 

បន្ទាប់​​ពីដោះលែងពីពន្ធនាគារពីបទកាប់​​ឈើគ្រញូង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources