Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

អង្គការ CMH ប្រកាស​គាំទ្រ​បម្រាម​ផ្សព្វផ្សាយ​ថ្នាំជក់​របស់​សាលា​រាជធានី​ភ្នំពេញ​

​ដោយៈ មេសា​/ភ្នំពេញៈ តាមរយៈ​សេចក្តីប្រកាស​របស់ អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ នៃ អង្គការ​នេះ បាន​គាំទ្រ​យ៉ាង​ពេញទំហឹង នូវ​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​សូម​អំពាវនាវ​ដល់​អ្នក​លក់​បារី​រាយ​ទាំងអស់ កុំ​ចូលរួម​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​ខុសច្បាប់​តាម​ការអូសទាញ​របស់​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​។​ ​គប្បី​រំឭកថា កាលពី​ថ្ងៃ ទី​៥ កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដីណែនាំ​ដល់​ក្រុមហ៊ុន​ថ្នាំជក់​ទាំងអស់ ឲ្យ​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ជាពិសេស​កម្មវិធី​ប្រកួតប្រជែង​ការតាំង​កញ្ចប់​បារី​ដែល​ល្មើ​សនឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដោយ ក្រុមហ៊ុន​ថ្នាំជក់​ត្រូវ​ប្រមូល​យកចេញ ឲ្យ​អស់​នៅ​សម្ភារ​ផ្សាយពាណិជ្ជកម្ម​កន្លងមក រួមទាំង​លុប​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​នៅ ក្នុង វេ​ប​សាយ​របស់​ក្រុមហ៊ុន និង​តាម​បណ្ដាញ​ព័​ត៍​មាន​សង្គម​។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​សហការ​ជាមួយ​ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បន្ត​តាមដាន​ក្រុមហ៊ុន​ថ្នាំជក់​ទាំងឡាយណា​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដើម្បី​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​។ ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឆ្នាំ​២០១៩ បាន​រកឃើញថា មាន​ក្រុមហ៊ុន​មួយចំនួន​ដែល​បានធ្វើ​សកម្មភាព​ផ្សាយពាណិជ្ជកម្ម​ល្មើ​សនឹង​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់ ដោយ​ពួកគេ​បាន​បិទ​ផ្ទាំង​រូបភាព​ផ្សាយពាណិជ្ជកម្ម​បារី និង​បង្គាប់​ឲ្យ​អ្នកលក់​បារី​ដាក់​ទូ​តាំង​បារី​ដែលមាន​រូប​បារី ឫ​ស្លាក​ក្រុមហ៊ុន​ផលិត​បារី ហើយ​នៅតែ​បញ្ជូន​បុគ្គលិក​របស់ខ្លួន​ដើរ​លក់​បារី​ជាដើម [ ]

Related news

Latest News
Hashtags:   

អង្គការ

 | 

ប្រកាស​គាំទ្រ​បម្រាម​ផ្សព្វផ្សាយ​ថ្នាំជក់​របស់​សាលា​រាជធានី​ភ្នំពេញ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources