Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

អ្នកណាខ្លះធ្លាប់បាត់ម៉ូតូ ! នេះជាចោរញីឈ្មោលពូកែដាក់ថ្នាំសណ្តំយកម៉ូតូ …

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ជាមុខសញ្ញាដាក់ថ្នាំសណ្តំយកម៉ូតូពលរដ្ឋ ពេលកន្លងមក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបចាប់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភោជនីយដ្ឋានភូមិគ្រឹះទន្លេ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួននេះ ឈ្មោះ ពេជ្រ លាប ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ចំណែកស្រ្តីសង្ស័យម្នាក់ទៀត មិនទាន់ស្គាល់ឈ្មោះទេ។ ចំណែក ជនរងគ្រោះឈ្មោះវង្ស សុដានីន ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ នារីរងគ្រោះ បានរៀបរាប់បានឲ្យដឹងថា នាងទើបតែស្គាល់ជនសង្ស័យបាន៤-៥ថ្ងៃប៉ុណ្ណោះ គឺនៅល្ងាចថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងហាងផឹកស៊ីមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិម័ល សង្កាត់/ខណ្ឌដង្កោ។ ពេលនោះ ជនសង្ស័យបានលាយគ្រាប់ជីឲ្យខ្លួនផឹក រួចក៏មានអាការទន់ដៃទន់ជើងខុសធម្មតា ហើយក៏សន្លប់បាត់បង់ស្មារតីតែម្ដង។ លុះពេលដឹងខ្លួនឡើង នាងនៅក្នុងបន្ទប់ផ្ទះសំណាក់។ ប្រភពបន្តថា [ ] The post អ្នកណាខ្លះធ្លាប់បាត់ម៉ូតូ ! នេះជាចោរញីឈ្មោលពូកែដាក់ថ្នាំសណ្តំយកម៉ូតូ … appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

អ្នកណាខ្លះធ្លាប់បាត់ម៉ូតូ

 | 

នេះជាចោរញីឈ្មោលពូកែដាក់ថ្នាំសណ្តំយកម៉ូតូ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources