Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

ចូលរួមរំលែកទុក្ខក្រុមគ្រួសារផង ! មន្ត្រីនគរបាលម្នាក់ បើករថយន្តបុកបុគ្គលិកធនាគារ ABA ស្លាប់

ខេត្តស្វាយរៀង៖ មន្តី្រនគរបាលម្នាក់ បានបើករថយន្ត១គ្រឿង ក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកបុគ្គលិកធនាគារ ABA ម្នាក់ ដែលកំពុងជិះម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ពេលបញ្ជូនទៅមន្ទីរពេទ្យ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៧-១៣៨ ស្ថិតភូមិប្រសូត២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។ ជនរងគ្រោះ មានឈ្មោះព្រំ សារ៉ុន អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារABA រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1L-8090 ខណ:មកដល់កើតហេតុ ស្រាប់តែមានរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-2060 បើកបរជាមន្ត្រីនគបាលម្នាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា បុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ [ ] The post ចូលរួមរំលែកទុក្ខក្រុមគ្រួសារផង ! មន្ត្រីនគរបាលម្នាក់ បើករថយន្តបុកបុគ្គលិកធនាគារ ABA ស្លាប់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ចូលរួមរំលែកទុក្ខក្រុមគ្រួសារផង

 | 

មន្ត្រីនគរបាលម្នាក់

 | 

បើករថយន្តបុកបុគ្គលិកធនាគារ

 | 

ស្លាប់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources