Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

បុគ្គលិកពេទ្យចិន ៦នាក់ បានបាត់បង់ជីវិត និង ១ ៧១៦នាក់ បានឆ្លងវីរុសកូវីដ COVID 19

បរទេស៖ អនុរដ្ឋមន្ត្រី​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិចិន លោក Zeng Yixin បានរាយការណ៏ថា វីរុសកូវីដ COVID 19 បានរាលដាលឆ្លងដល់បុគ្គលិកពេទ្យប្រមាណ ១ ៧១៦នាក់ និង៦នាក់ បានបាត់បង់ជីវិតដោយសារជំងឺរលាកសួតប្រភេទថ្មី។ ការអះអាងនេះបានធ្វើឡើងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើយោងតាមសារព័ត៌មាន South China Morning Post។ លោក Zeng Yixin ​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ស្តីអំពី​ការការពារ​បុគ្គលិក​សុខាភិបាល​ពី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ឲ្យដឹងថា ចំនួន​បុគ្គលិក​ពេទ្យ ដែល​ឆ្លង​ជំងឺ COVID-19 គឺ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ចិនរូបនេះ បាន​លើកឡើងថា បុគ្គលិក​សុខាភិបាល​ចំនួន ១៧១៦​នាក់ បានកើត​ជំងឺ​នេះ និង ៦​នាក់​ផ្សេងទៀត បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ​។ ​ការឆ្លង​វីរុស​ប្រភេទ​ថ្មី​លើ​បុគ្គលិក​សុខាភិបាល​ជា​បន្តបន្ទាប់ និង​មាន​ចំនួន​ច្រើន​បែបនេះ គឺ​បណ្តាលមកពី​វិបត្តិ​ខ្វះ​ម៉ាស់ និង​សម្ភារ​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល​នៅក្នុង​ប្រទេស​ចិន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​សម្ភារ​ការពារ​ទាំងនេះ គឺ​កើតឡើង​ដោយសារតែ រដ្ឋាភិបាល​ចិន បាន​ពន្យារពេល​ឈប់សម្រាក​ដល់​ប្រជាជន​ចិន​ទាំងអស់​ចាប់តាំងពី​ថ្ងៃ​ចូលឆ្នាំ​ចិន​មក​ម្លេះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ COVID-19 និង​តម្រូវការ​ខ្ពស់​របស់​ប្រជាជន​ចិន ក្នុងការ​ប្រើប្រាស់​សម្ភារ​ទាំងនោះ​។ គួរបញ្ជាក់ដែលថា រហូតមកដល់​ពេលនេះ រោងចក្រផលិតម៉ាសមួយចំនួននៅចិន [ ] The post បុគ្គលិកពេទ្យចិន ៦នាក់ បានបាត់បង់ជីវិត និង ១ ៧១៦នាក់ បានឆ្លងវីរុសកូវីដ COVID 19 appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បុគ្គលិកពេទ្យចិន

 | 

៦នាក់

 | 

បានបាត់បង់ជីវិត

 | 

៧១៦នាក់

 | 

បានឆ្លងវីរុសកូវីដ

 | 

COVID

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources