Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

ផ្ទុះ​កំហឹង​ក្រោយ​ធ្លាយ​វី​ដេ​អូ គូស្នេហ៍​អ៊ី​តា​លី១​គូ​រួមរ័ក​គ្នា ​នៅ​ទី​សក្ការៈ​ដ៏​ល្បីល្បាញ​របស់​ភូមា

ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ៖ ប្រជាជន​ភូមា កំពុង​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង បន្ទាប់​ពី​បែកធ្លាយ​នូវ​វី​ដេ​អូ​របស់​គូស្នេហ៍ ជនជាតិ​ជាតិ​អ៊ី​តា​លី​១​គូ រួមរ័ក​គ្នា នៅ​បាកាន ជាទី​ក្រុង​បុរាណ​ដែល​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដ៏​ល្បីល្បាញ​បំផុត​របស់​ប្រទេស​នេះ និង​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់ Mandalay នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​បើ​តាម​ទីភ្នាកងារសារព័ត៌មាន​សិង្ហ​បុរី channelnewsasia ។​ ​វី​ដេ​អូដែល​មាន​រយៈពេល​ជាង​១២​នាទី​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​វេ​ប​សាយ​អាសអាភាស​ ដ៏ល្បីល្បាញមួយ ដោយ​តួអង្គ​ក្នុង​វី​ដេ​អូ​នេះ​បាន​ពណ៌នា​ខ្លួនឯង​ថា ជា​គូស្នេហ៍ ជនជាតិ​អ៊ី​តា​លី អាយុ​២៣​ឆ្នាំ ។​ ​បើ​តាម​វី​ដេ​អូ​នេះ មាន​អ្នក​ចូល​មើល​ជាង​២៨​ម៉ឺន​ដង នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ​នេះ ប៉ុន្តែ​ភាព​ស្រើបស្រាល.. អាក្រាត​កាយ​របស់​គូស្នេហ៍​វ័យក្មេង​ទាំង​២​នាក់​នេះ ប្រឆាំង​នឹង​វត្ត​អារាម​បុរាណ​«​បាកាន​» ដែល​ជាទី​កន្លែង​សក្ការៈបូជា​របស់​ព្រះពុទ្ធ​សាសនា មានអាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។​ ​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ចំណែកឯ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​វិញ ប្រជាជន​ភូមា​ បាន​សរសេរ​ជា​អក្សរ​អារម្មណ៍​សម្តែង​ការ​ខឹងសម្បារ​ជា​ច្រើន ដោយអ្នកខ្លះសរសេរ​ថា “​វត្ត​បាកាន​របស់​យើង គឺជា​ទឹកដី​ដ៏​បរិសុទ្ធ​” ។​ ​មតិ​ខ្លះ​ទៀត បាន​បន្ទោស​ទៅ​លើ​កងសន្តិសុខយាម​នៅ​ទីតាំង​របស់ Bagan ប្រហែលជា​មានការ​ធ្វេសប្រហែស និង​បាន​អំពាវនាវ​ឲ្យ​មានការ​រឹត​បន្តឹង​ឡើង​វិញ ។​ ​យ៉ាងណាបើ​តាម​ប្រធាន​សមាគម​ទេសចរណ៍​មី​យ៉ា​ន់​ម៉ា នៃ​ទីក្រុង​ម៉ា​ន់​ដា​ឡេ បាន​ប្រាប់ AFP ថា [ ] The post ផ្ទុះ​កំហឹង​ក្រោយ​ធ្លាយ​វី​ដេ​អូ គូស្នេហ៍​អ៊ី​តា​លី១​គូ​រួមរ័ក​គ្នា ​នៅ​ទី​សក្ការៈ​ដ៏​ល្បីល្បាញ​របស់​ភូមា appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ផ្ទុះ​កំហឹង​ក្រោយ​ធ្លាយ​វី​ដេ​អូ

 | 

គូស្នេហ៍​អ៊ី​តា​លី១​គូ​រួមរ័ក​គ្នា

 | 

​នៅ​ទី​សក្ការៈ​ដ៏​ល្បីល្បាញ​របស់​ភូមា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources