Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

សព​បុរស​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​សព​បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​ធុំក្លិន​ស្អុយរលួយ​សន្និដ្ឋានថា​ស្លាប់​ដោយ​លង់ទឹក បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី ១៤​ខែកុម្ភៈ ឆ្នាំ ២០២០​ចំណុច​ក្នុង​ទឹក​ទន្លេសាប​ក្នុងភូមិ​ឃ្លាំង​សាំង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី ភ្នំពេញ ។ ​សមត្ថកិច្ច​បានអោយដឹង​ថា​សព​ជនរងគ្រោះ​ឈ្មោះ​ឈឺ​ម​ហឿន​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ច្រេស​ឃុំ​ចំបក់​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​។​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​។​បន្ទាប់ពី​បានទទួល​ដំណឹង​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​រាយ​ការ​ទៅ​ជំនាញ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​ ​ក្រោយពី​តាម​ការពិនិត្យ​របស់​ន​គ​របាល​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយ​លង់ទឹក​។ បច្ចុប្បន្ន សាកសព​ត្រូវបាន​នគរបាល បច្ចេកទេស វិទ្យាសាស្ត្រ រាជធានី ភ្នំពេញ យកទៅ​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​សាច់​ញា​ត្តិ​ក្រុមគ្រួសារ​៕S/​

Related news

Latest News
Hashtags:   

សព​បុរស​ម្នាក់​ត្រូវ​ពលរដ្ឋ​ប្រទះឃើញ​អណ្តែត​ទឹកទន្លេ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources