Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

​រថយន្ត​ដឹក​ត្រី​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​៣​នាក់​នៅក្នុង​ក្រុង​សិរីសោភ័ណ​

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រថយន្ត​ដឹក​ត្រី​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​K២០២០​បាន​បុក​ម៉ូតូ​និង​អ្នកបើកបរ​អ្នករួមដំណើរ​បណ្តាលឱ្យ​ស្លាប់​៣​នាក់​។​គ្រោះថ្នាក់​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​២​យប់​រំលង​អា​ធ្រា​ត្រ​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​លើផ្លូវ​ជាតិ​លេខ​៥​ត្រង់ចំណុច​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ ។​ ​លោក​វរសេនីយ៍ឯក​សន​គឹម​គឹម​សួ​គ៍​នាយការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ឱ្យដឹងថា​៖ ជនរងគ្រោះ​ស្លាប់​ទាំង​៣​នាក់​៖ ១-​ឈ្មោះ សុ​ភី ។​២- ឈ្មោះ​វិ​ន​ថា​ដា​និង​៣​ឈ្មោះ​នុ​ន​រស់នៅ​ក្នុងភូមិ​ព្រៃទទឹង​ឃុំ​ភ្នំ​តូច​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​ ​នៅ​មុនពេល​កើតហេតុ​នោះ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១T ៧៤១៤​មាន​អ្នកជិះ​៣​នាក់​ចេញពី​ផ្សារ​ហ៊ុយ​ឡេង​សំដៅ​ទៅផ្ទះ​នៅ​ព្រៃទទឹង​។​ករណីនេះ​សាក្សី​និង​សមត្ថកិច្ច​សង្ស័យថា​អ្នកបើកបរ​រថយន្ត​ពេលយប់​នេះ​អាច​អត់ងងុយ​ហើយ​ងោក​១​ភាំង​បណ្តាលឱ្យ​រថយន្ត​បើក​រេ​ចូល​គន្លង​ផ្លូវ​គេ​បណ្តាលឱ្យ​បើក​ទៅបុក​ម៉ូតូ​ពេញទំហឹង ៕S/ ​រូបថត​៖​រថយន្ត​ដឹក​ត្រី​បើក​ទៅបុក​អ្នកជិះ​ម៉ូតូ​ស្លាប់​៣​នាក់​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​(​រូប​៖ ប​.​ជ័យ​)​

Related news

Latest News
Hashtags:   

​រថយន្ត​ដឹក​ត្រី​បើក​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​៣​នាក់​នៅក្នុង​ក្រុង​សិរីសោភ័ណ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources