Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ធនាគារ​ជីបម៉ុង​សម្ពោធ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ថ្មី​”​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​”

ដោយៈ​សុផល​/​ភ្នំពេញៈ ធនាគារ ជីប ម៉ុង បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​សេវាកម្ម​របស់ខ្លួន​ហៅថា «​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​»​ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​ឲ្យ​មាន​ភាព​រហ័ស​សុវត្ថិភាព​ចំណេញ​ទាំង​ពេលវេលា​និង​ថវិកា​ដល់​ពលរដ្ឋ​កម្ពុជា​។​ ជាមួយ​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​អតិថិជន​អាច​ទទួល​នូវ​សេវាកម្ម​ដ៏​សម្បូរបែប​ដូចជា​បង់​វិក្កយបត្រ​ផ្សេងៗ​បញ្ចូល​លុយ​ទូរស័ព្ទ​និង​ដក​/​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ​ជីបម៉ុង​ហើយ​មុខងារ​ផ្សេងៗ​ទៀត​ដែល​នឹងត្រូវ​បានដាក់​បន្ថែម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ដូចជា សេវា​វេរ​លុយ ជាដើម​។ ​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​លោក​ឧកញ៉ា​លាង​ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ ជីប ម៉ុង បាន​មានប្រសាសន៍ថា​៖ «​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា ជាពិសេស​នៅក្នុង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អាកប្បកិរិយា​របស់​ប្រជាជន​ក្នុងការ​បង្វិល​និង​ទូទាត់​ប្រាក់​។​ ក្នុងនោះដែរ​ធនាគារ​ជីបម៉ុង​ជា​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​ការផ្តល់​សេវាកម្ម​ការ​បង្វិល​និង​ទូទាត់​ប្រាក់​ដ៏​មាន​ប្រសិទ្ធភាព​ដែលមាន​ភាព​រហ័ស​មាន​សុវត្ថិភាព​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា សមស្រប​ទៅតាម​តម្រូវការ​របស់​អតិថិជន​»​។ ​តាមរយៈ​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ថា​នៅ​ទីក្រុង​ទី​រួម​ខេត្ត​ឬ​ទីរួមស្រុក​នានា​នោះទេ សូម្បីតែ​នៅតាម​បណ្តា​ភូមិ​ឃុំ​ដាច់ស្រយាល​ក៏​អាចធ្វើ​ការបង់​វិក្កយបត្រ​ផ្សេងៗ​បញ្ចូល​លុយ​ទូរស័ព្ទ​និង​ដក​/​ដាក់​ប្រាក់​ក្នុង​គណនី​ធនាគារ​ជីបម៉ុង​គ្រប់ពេលវេលា​ដោយមាន​ភាព​រហ័ស​និង​សុវត្ថិភាព​ខ្ពស់​៕S/ ​ចំណងជើង​រូបថត​៖​ធនាគារ ជីប ម៉ុង បានប្រកាស​សម្ពោធ​ជា​ផ្លូវការ​សេវាកម្ម​របស់ខ្លួន​ហៅថា «​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង​» ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​របស់​អតិថិជន​ឲ្យ​មាន​ភាព​រហ័ស សុវត្ថិភាព ចំណេញ​ពេលវេលា និង​ថវិកា ដល់​ប្រជាជន​ពលរដ្ឋ​កម្ពុជា ​

Related news

Latest News
Hashtags:   

ធនាគារ​ជីបម៉ុង​សម្ពោធ​ជា​ផ្លូវការ​នូវ​សេវាកម្ម​ថ្មី​”​ភ្នាក់ងារ​ធនាគារ​ជីបម៉ុង​”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources