Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

​តុលាការ​កោះហៅ​អ្នកវិភាគ​ម្នាក់​ចូល​បំភ្លឺ​រឿង​ប្តឹង​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក​ហ៊ាង​គឹម​ស្រឿ​ន​ត្រូវ​តុលា​ការចេញ​ដីកា​កោះហៅ​ឱ្យចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​ខាងមុខ​។​ករណី​លើ​បណ្តឹង​របស់ខ្លួន​ដែល​បាន​ប្តឹង​ឈ្មោះ​អ៊ា​គឹម​ស្រេង​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​។​ ​ដីកាកោះ​នេះ​ចេញ​ដោយ​លោក​សេង​ហៀ​ង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​ជា​ព្រះរាជអាជ្ញារង​កាលពី​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ដើមបណ្តឹង​គឺ​លោក​លោក​ហ៊ាង​គឹម​ស្រឿ​ន​ទើបតែ​ទទួលបាន​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​លោក​ហ៊ាង​គឹម​ស្រឿ​ន​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​១៤​ខែកុម្ភៈ​ថា​ដីកាកោះ​ឱ្យចូល​បំភ្លឺលោក​ទទួលបាន​កាល​ពីថ្ងៃ​ទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។​ ​ដោយ​លោក​បញ្ជាក់ថា​“​ខ្ញុំ​នឹង​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២០​តាម​ការកោះហៅ​ពីព្រោះ​យើង​ជាដើម​បណ្តឹង​”​។​លោក​ហ៊ាង​គឹម​ស្រឿ​ន​បានដាក់​ពាក្យ​ប្តឹង​ឈ្មោះ​អ៊ា​គឹម​ស្រេង​ពីបទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​និង​ញុះញង់​ឱ្យមាន​ការរើសអើង​ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២៨​ខែមករា​ឆ្នាំ​២០២០​។​ ​ នៅក្នុង​ពាក្យបណ្តឹង​របស់លោក​ហ៊ាង គឹម​ស្រឿ​ន បាន​ជម្រាបជូន​ព្រះរាជអាជ្ញា​ថា កាលពី​ថ្ងៃទី​១៨ ខែមករា​ឆ្នាំ​២០២០​ឈ្មោះ​អ៊ា​គឹម​ស្រេង​ដែលមាន​AccountfbKimsrengEar​បាន​កាត់ត​រូបភាព​និង​ធ្វើ​វិ​ដេ​អូ​ឃ្លី​ប​ជេរប្រមាថ​លើ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេចព្រះ​បរម​រតន​កោដ​នរោត្តម​សីហនុ​និង​សម្តេចព្រះ​មហាក្សត្រី​មុនិនាថ​សីហនុ​ព្រះវររាជ​មាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​ ​ក្នុងនោះ​មានឈ្មោះ​អ៊ា​គឹម​ស្រេង​បានធ្វើ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​មកលើ​ព្រះអង្គ​ដែល​មិនអាច​ទទួលយក​បានឡើយ​។​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ​សូម​លោក​ព្រះរាជអាជ្ញា​មេត្តាជួយ​បើក​ការស៊ើបអង្កេត​និង​ចោទប្រកាន់​ឈ្មោះ​អ៊ា​គឹម​ស្រេង​ដើម្បី​យកមក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕S/ ​រូប​ថ​តៈ លោក​ហ៊ាង គឹម​ស្រឿ​ន អ្នកវិភាគ​នយោបាយ និង​សង្គម​ ​

Related news

Latest News
Hashtags:   

​តុលាការ​កោះហៅ​អ្នកវិភាគ​ម្នាក់​ចូល​បំភ្លឺ​រឿង​ប្តឹង​អ្នក​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources