Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​កុម្ភៈ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​៩​នាក់​

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យ៉ាងហោចណាស់​មាន​មនុស្ស​៥​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​និង​បាន​បង្កឱ្យមាន​មនុស្ស​របួសធ្ងន់​-​ស្រាល​៩​នាក់​(​ស្រី​២​នាក់​)​។​របាយការណ៍​នេះ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​១៣​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ ។​ ​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត​យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរគឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ​បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។​ ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ​បាន​បញ្ជាក់ថា​គ្រោះថ្នាក់​ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​សរុប​ចំនួន​១៤​នាក់​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​នេះ​គឺ​កើតឡើង​ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ចំនួន ៦​លើក​៕S/​

Related news

Latest News
Hashtags:   

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៤​កុម្ភៈ​បង្ក​ឱ្យ​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​៩​នាក់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources