Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​ដើម្បី​បង្ខិត​សេវា​រដ្ឋបាល​និង​សេវាសាធារណៈ​ឱ្យ​ជិត​ប្រជាពលរដ្ឋ​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ក៏​ដូច​ខេត្ត​រាជធានី​ឯទៀត​ក៏បាន​ដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​រួចមក​ត្រូវ​ជំរុញ​បង្ខិត​សេវា​រដ្ឋបាល​និង​សេវាសាធារណៈ​ឱ្យនៅ​កៀក​ប្រជាពលរដ្ឋ​និង​សេវាសាធារណៈ​កាន់តែ​មាន​គុណភាព​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​។​ ​ពិធី​ប្រកាស​បានបញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០ ។​ដោយឡែក​នៅ​ស្រុក​មង្គល​បូរី​លោក​រ័ត្ន ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ព​ល្ងាច​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាស្រុក​មង្គល​បូរី​។​ ​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ចាប់ផ្តើម អនុវត្ត​នៅ​ថ្នាក់ឃុំ សង្កាត់ តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ឆ្នាំ​២០០២​។​លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា​៖​ប្រទេស​កម្ពុជា​ការអនុវត្ត​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​មាន​គោលបំណង​សំខាន់ៗ​ចំនួន​៣​រួមមាន​៖ ​ទី​១​ដើម្បី​ពង្រឹង​និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ចាក់គ្រឹះ​រហូតដល់​មូលដ្ឋាន​តាមរយៈ​ការបោះឆ្នោត​បង្កើត​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ឃុំ​សង្កាត់​ដែលជា​តំណាង​សាធារណៈ​របស់​ប្រជាពលរដ្ឋ​។​ទី​២​ដើម្បី​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​តាមរយៈ​ការនាំមក​នូវ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់មូលដ្ឋាន​។​ ​ទី​៣​លើកកម្ពស់​ការចូលរួម​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដឹកនាំ​និង​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​។​លោក​បាន​ឱ្យដឹងទៀតថា​៖​ការដាក់​ឲ្យ​ដំណើរការ​នូវ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ក្រុង​ទាំង​៩​នៅ​ខេត្តបន្ទាយមានជ័យ​នាពេលនេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​មកលើ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​បន្ថែមទៀត​៕S/ ​រូបថត​៖​លោក​អ៊ុ​រាត្រី​ថា​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ស្រុក​ក្រុង​ដើម្បី​ជំរុញ​បង្ខិត​សេវា​រដ្ឋបាល​និង​សេវា​សា​ធា​រណះ​ឲ្យ​ប្រជាពលរដ្ឋ (​រូប​៖ ភ្នំ​ស្វាយ​)​

Related news

Latest News
Hashtags:   

​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​ដើម្បី​បង្ខិត​សេវា​រដ្ឋបាល​និង​សេវាសាធារណៈ​ឱ្យ​ជិត​ប្រជាពលរដ្ឋ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources