Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ប្រធានាធិបតីវេណេស៊ុយអេឡានិយាយថាការចាប់ខ្លួនលោកក្វាយដូ “នឹងមកដល់”

ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូបាននិយាយកាលពីថ្ងៃសុក្រទី១៤កុម្ភៈថា អាជ្ញាធរវេណេស៊ុយអេឡាមិនបានឃុំខ្លួនមេដឹកនាំប្រឆាំង ហ្វ័ន ក្វាយដូ នោះទេ ពីព្រោះតុលាការមិនបានចេញដីកាបង្គាប់ចាប់ខ្លួននៅឡើយ ប៉ុន្តែគាត់បានព្រមានថា វានឹងមកដល់ ។ លោកម៉ាឌូរ៉ូបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយសារព័ត៌មានអន្តរជាតិ បីថ្ងៃបន្ទាប់ពីលោកក្វាយដូបានវិលត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិកនិងអឺរ៉ុបវិញ ដោយប្រឆាំងនឹងបទបញ្ជារបស់តុលាការដែលហាមគាត់មិនឱ្យចាកចេញពីប្រទេស។ ទោះបីជាមានបទបញ្ជាបែបនេះក៏ដោយ ក៏មន្រ្តីអន្តោប្រវេសន៍នៅតែអនុញ្ញាតឱ្យលោកក្វាយដូចូលស្រុក នៅពេលគាត់បានមកដល់តាមជើងហោះហើរពាណិជ្ជកម្មនៅអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់វេណេស៊ុយអេឡា។ លោកម៉ាឌូរ៉ូបាននិយាយថា ថ្ងៃដែលប្រព័ន្ធយុត្តិធម៌របស់វេណេស៊ុយអេឡាសម្រេចថាក្វាយដូគួរតែត្រូវជាប់ពន្ធនាគារ ចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលគាត់បានប្រព្រឹត្ត គាត់នឹងត្រូវជាប់ពន្ធនាគារ។ ប្រព័ន្ធតុលាការរបស់វេណេស៊ុយអេឡាគឺមានសុទ្ធតែមន្រ្តីគាំទ្រលោកម៉ាឌូរ៉ូ ដែលតែងចេញដីកាដោយអនុលោមតាមទស្សនៈរបស់ប្រធានាធិបតី។ ប្រធានាធិបតីម៉ាឌូរ៉ូបានឆ្លើយតបទៅនឹងសំណួរមួយពីទីភ្នាក់ងារសារព័ត៌មាន AP ថា ថ្ងៃនោះមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែវានឹងមកដល់ ។ ការព្រមាននេះធ្វើឡើងនៅពេលដែលលោកក្វាយដូព្យាយាមធ្វើឱ្យមានសន្ទុះឡើងវិញសម្រាប់ចលនាប្រឆាំងរបស់គាត់នៅក្នុងប្រទេសវេណេស៊ុយអេឡា។ ទោះបីជាប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំនិងមេដឹកនាំពិភពលោកដទៃទៀតបានសម្តែងការគាំទ្រជាបន្តក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកក្វាយដូនៅក្រៅប្រទេសក៏ដោយ ក៏មនុស្សជាច្រើននៅក្នុងវេណេស៊ុយអេឡានៅតែបារម្ភចំពោះបក្សប្រឆាំង ខណៈលោកម៉ាឌូរ៉ូនៅតែកាន់តំណែងប្រធានាធិបតីនិងពង្រឹងអំណាចរបស់គាត់៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

ប្រធានាធិបតីវេណេស៊ុយអេឡានិយាយថាការចាប់ខ្លួនលោកក្វាយដូ

 | 

“នឹងមកដល់”

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources