Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស​កើន​ហួស​១.៥០០​នាក់ នៅពេល​ខេត្ត​ហ៊ូ​ប៉ី រាយការណ៍​ការស្លាប់​១៣៩​បន្ថែម​

​ចំនួន​មនុស្ស​ស្លាប់​ពី​ការផ្ទុះ​ជម្ងឺឆ្លង​បង្ក​ឡើង​ពី​កូរ៉ូណា​វីរុស​ថ្មី​នៅ​ចិន​បាន​កើន​ហួស​១.៥០០​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ បន្ទាប់ពី​មនុស្ស​១៣៩​នាក់​ទៀត​បាន​​ស្លាប់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺ​។​ ​គណៈកម្មាធិការ​សុខាភិបាល​ខេត្ត ក៏​បាន​រាយការណ៍​ការ​ឆ្លង​វីរុស​Covid-19 ថ្មី​ចំនួន​២.៤២០​ករណី នាំ​អោយ​ចំនួន​ឆ្លង​សរុប​នៅ​ក្នង​ខេត្ត​ឡើងដល់​៥៤.៤០៦​នាក់​។​ ​ក្នុងពេល​ជាមួយគ្នា រដ្ឋធានី​ប៉េកាំង​កាលពី​ថ្ងៃ​សុក្រ​បានធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​លើ​មនុស្ស​វិល​ពី​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ចូល​មក​កាន់​ទីក្រុង​នេះ​វិញ​ដើម្បី​រារាំង​ការឆ្លង​​រាលដាល​វីរុស ហើយ​បាន​គំរាម​ដាក់ទោស​អ្នក​ដែល​រំលោភ​បំរាម​ថែមទៀត​ផង​។​ ​ទោះជា​យ៉ាងណា វា​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​ការ​រឹតត្បិត​នេះ​នឹង​ត្រូវ​អនុវត្ត​យ៉ាងណា ឬ​ក៏​វា​អនុវត្ត​តែ​លើ​អ្នក​មិនមែនជា​ប្រជាជន​រស់នៅក្នុង​ទីក្រុង​ប៉េកាំង ឬ​ជន​​បរទេស​ដែល​មកពី​បរទេស​។​ ​គ្រូពេទ្យ​ធ្វើការ​នៅ​ពេល​អ្នក​ជម្ងឺ​Covid-19​ដេក​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​Wuhan Fangcang ក្នុង​ក្រុង​វូ​ហាន កាលពី​ថ្ងៃ​១៤​កុម្ភៈ​ ​សូមបញ្ជាក់​ថា ចិន​កំពុងដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ការ​ឈប់សម្រាក​ចូល​ឆ្នាំ​ថ្មី​ដែល​ត្រូវបាន​ពន្យារពេល​១០​ថ្ងៃ​ដើម្បី​ជួយ​ទប់​ការឆ្លង​រាលដាល​នៅ​វីរុស​​ជម្ងឺ​ផ្លូវដង្ហើម​។​ ​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​បាន​ទទួលស្គាល់ថា កូរ៉ូណា​វីរុស​នេះ​ជា​ការប្រឈម​ខ្លាំង​មួយ​តែ​បាន​ការពារ​ការចាត់ចែង​របស់​ចិន​លើ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ​ហើយ​​បាន​រិះគន់​ប្រទេស​មួយចំនួន​ដែល​បាន​ប្រតិកម្ម​ឬ​ចាត់វិធានការ​ជ្រុល​។​ ​លោក​រដ្ឋមន្ត្រី​ការបរទេស វ៉ាង យី បាន​និយាយថា​ចិន​បាន​ចាត់​វិធានការ​យ៉ាង​ស្វាហាប់​និង​ដាច់ខាត​បំផុត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រាលដាល​ជា​កិច្ចខិតខំ​​ដែល​ទៅ​ហួស​ក្បួនច្បាប់​សុខាភិបាល​អន្តរជាតិ​និង​បានការ​សរសើរ​ពី​អង្គការ​សុខភាព​ពិភពលោក​។​ ​លោក​ថា «​តាមរយៈ​កិច្ចខិតខំ​របស់​យើង ការឆ្លង​រាលដាល​ជាទូទៅ​ត្រូវបាន​គ្រប់គ្រង​បាន​»៕​ប្រែ​សម្រួល​៖​វាសនា​ ​

Related news

Latest News
Hashtags:   

ចំនួន​មនុស្ស​ស្លាប់​ពី​កូរ៉ូណា​វីរុស​កើន​ហួស​១

 | 

៥០០​នាក់

 | 

នៅពេល​ខេត្ត​ហ៊ូ​ប៉ី

 | 

រាយការណ៍​ការស្លាប់​១៣៩​បន្ថែម​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources