Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

កំពូល​មេដឹកនាំ​ម្នាក់​ដែល​ប្រកបដោយ​មនុស្សធម៌ មេត្តាធម៌ និង​សេចក្តីស្រឡាញ់​

​ព្រឹត្តិការណ៍​នៃ​ការទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​កក់ក្តៅ​ចំពោះ​នាវា​ទេសចរណ៍ WESTERDAM នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​ដែល​គាប់​ជួន​គ្នា ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​របស់​ពិភពលោក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ រាប់លាន រាប់សែន ចាក់​ធ្លុះ​ទៅដល់​បេះដូង​របស់​មនុស្សជាតិ​ទាំងមូល​។ ​ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​មនុស្សជាតិ ទាំងឡាយ​គោរព​ស្រឡាញ់​លោក​កោតសរសើរ​វីរភាព និង​សេចក្តីក្លាហាន​របស់លោក កោតស្ញប់ស្ញែង​នូវ​ភាពឈ្លាសវៃ​របស់លោក សុទ្ធតែ​បាន​ចាត់ទុកថា សម្តេច​តេ​ជោ ហ៊ុន សែន នៃ​កម្ពុជា គឺជា​កំពូល​មេដឹកនាំ​ម្នាក់​ដែលមាន​បេះដូង​ប្រកប ដោយ​គុណធម៌ មនុស្សធម៌ មេត្តាធម៌ និង​សេចក្តីស្រឡាញ់​ដោយ​គ្មាន​ព្រំដែន​។ សម្រាប់​អ្នក​ដែល​បាន​ជិះ​នៅលើ​នាវា ទេសចរណ៍ WESTERDAM ទាំង​២.២៥៧ នាក់ ដែល​បាន​រសាត់អណ្តែត​នៅ​កណ្តាល​សាគរ ដ៏​ធំ​ល្វឹងល្វើយ និង​អស់សង្ឃឹម​ទៅហើយ នោះ​ក៏​កាន់​តែមាន​អារម្មណ៍​រំភើបចិត្ត រំជួលចិត្ត រក​ទីបំផុត​គ្មាន​ឡើយ​។ យើង​សាក​គិត​ទៅ​មើលថា​តើ​អារម្មណ៍​របស់​យើង​នឹង​ទៅជា​យ៉ាងណា នៅពេល​យើង​ជិះ​នាវា​ទេសចរណ៍ WESTERDAM ជាមួយ​ចម្រុះ​ច្រើន​ជាតិ​សាសន៍ ដើម្បី ធ្វើដំណើរ​កម្សាន្ត ថ្វី​ត្បិត​ជាតិ​សាសន៍​ខុសគ្នា ប៉ុន្តែ​បំណង​តែមួយ​របស់​យើង​គឺ​សប្បាយ ជាមួយគ្នា រួមសុខ រួមទុក្ខ​ជាមួយគ្នា​រួម​ស្វែងយល់​ជាមួយគ្នា​នូវ​ទឹកដី​ភូមិសាស្ត្រ​ដ៏​គួរ​ឲ្យ ស្រឡាញ់​របស់​ពិភពលោក​មួយ​នេះ​។​ ​ប៉ុន្តែ​ជា​អកុសល​នៅពេលដែល​មានការ​បំភិតបំភ័យ​ឲ្យ​មានការ​ភ័យខ្លាច​ចំពោះ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ស្រាប់តែ​មនុស្ស​ទាំង​២.២៥៧​នាក់ ត្រូវជា​៤១​ជាតិ​សាសន៍ បានក្លាយ [ ]

Related news

Latest News
Hashtags:   

កំពូល​មេដឹកនាំ​ម្នាក់​ដែល​ប្រកបដោយ​មនុស្សធម៌

 | 

មេត្តាធម៌

 | 

និង​សេចក្តីស្រឡាញ់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources