Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

សហរដ្ឋអាម៉េរិកនិងពួកតាលីបង់ព្រមព្រៀងលើបទឈប់បាញ់

សហរដ្ឋអាម៉េរិកនិងពួកតាលីបង់បានឯកភាពគ្នាចំពោះបទឈប់បាញ់ជាបណ្តោះអាសន្នមួយ ដែលនឹងបើកផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីអាហ្វហ្គានីស្ថាននិងបញ្ចប់សង្គ្រាមរយៈពេល ១៨ ឆ្នាំ ប្រសិនបើជោគជ័យ។ កិច្ចព្រមព្រៀងសន្តិភាពនឹងអំពាវនាវឱ្យមានការចរចាគ្នារវាងជនជាតិអាហ្វហ្គាននៅភាគីជម្លោះទាំងសងខាងដែលនឹងចាប់ផ្តើមនៅខែក្រោយ បទឈប់បាញ់គ្នានៅទូទាំងប្រទេស និង ការប្តេជ្ញាចិត្តពីពួកតាលីបង់មិនផ្តល់ទីជម្រកដល់ក្រុមភេរវកម្មដូចជាពួកអាល់កៃដាជាដើម ខណៈកំណត់ពេលវេលានៃការដកទ័ពអាម៉េរិក។ បទឈប់បាញ់នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយពេលយូរបំផុតរបស់អាម៉េរិកនិងបំពេញតាមការសន្យាក្នុងយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីដូណាល់ត្រាំដើម្បីនាំកងទ័ពអាម៉េរិកត្រឡប់ទៅស្រុកវិញពីជម្លោះនៅបរទេស។ ប៉ុន្តែក្តីសង្ឃឹមសម្រាប់សន្តិភាពពិតប្រាកដនិងយូរអង្វែងនៅតែមិនប្រាកដប្រជា។ ព័ត៌មានលម្អិតត្រូវបានផ្តល់ឱ្យដាច់ឡែកពីគ្នាកាលពីថ្ងៃសុក្រដោយមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់និងមន្រ្តីតាលីបង់ម្នាក់ ដែលមិនត្រូវបានអនុញ្ញាតឱ្យពិភាក្សាជាសាធារណៈទេ និង បាននិយាយក្នុងលក្ខខណ្ឌអនាមិក។ មន្ត្រីអាម៉េរិកនោះបាននិយាយថា កិច្ចព្រមព្រៀងសម្រាប់ ការកាត់បន្ថយអំពើហិង្សា រយៈពេល ៧ ថ្ងៃគឺ ជាក់លាក់ណាស់ ហើយគ្របដណ្តប់លើប្រទេសទាំងមូលរួមទាំងកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថានផងដែរ។ មានការចង្អុលបង្ហាញនានាថា ការប្រកាសជាផ្លូវការអាចនឹងកើតឡើងនៅចុងសប្តាហ៍នេះ។ មន្ត្រីរូបនោះនិយាយថាពួកតាលីបង់បានប្តេជ្ញាបញ្ឈប់ការបំផ្ទុះគ្រាប់បែកតាមដងផ្លូវនិងគ្រាប់បែកអត្តឃាតក៏ដូចជាការវាយប្រហារដោយគ្រាប់រ៉ុក្កែត។ ប្រសិនបើពួកតាលីបង់ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកគេ នោះកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាម៉េរិកនិងពួកតាលីបង់នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេល ១០ ថ្ងៃទៀត៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

សហរដ្ឋអាម៉េរិកនិងពួកតាលីបង់ព្រមព្រៀងលើបទឈប់បាញ់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources