Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

COVID-19 ប្រហារជីវិតមនុស្ស កើនដល់១៥២២និងផ្ទុកមេរោគ ៦៦៨៦៤ នាក់

យោងតាមគណៈកម្មការសុខភាពជាតិចិន បានប្រាប់រ៉យទ័ ឲ្យដឹងថា គិតមកត្រឹមវេលាម៉ោង៥ ល្ងាចថ្ងៃសៅរ៍ទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 បានសម្លាប់មនុស្សសរុបចំនួន១៥២២នាក់ និងអ្នកផ្ទុកមេរោគមានចំនួន ៦៦៨៦៤នាក់ក្នុងចំណោមប្រទេសចំនួន២៨ទូទាំងពិភពលោកដែលឆ្លងមេរោគនេះ។ អ្នកស្លាប់ថ្មីកាលពីថ្ងៃសៅរ៍នេះមានចំនួន ១៣៩ នាក់ ជាពិសេសខេត្តហ៊ូបេ។ បើគិតតែនៅក្នុងប្រទេសចិនមានអ្នកស្លាប់ចំនួន១៥១៩ នាក់ និងផ្ទុកមេរោគ៦៦២៧១ នាក់ ។ក្រៅពីប្រទេសចិន មានអ្នកស្លាប់បី នាក់ផ្សេងទៀតនៅហុងកុងម្នាក់ ហ្វីលីពីនម្នាក់ និងជប៉ុនម្នាក់។ ក្រៅពីជនជាតិចិន ក៏មានជនជាតិអាមេរិកនិងជប៉ុន ដែលរស់នៅខេត្តវូហាន ស្លាប់ផងដែរ។ ចាប់តាំងពីជំងឺនេះកើតឡើងកាលពីថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់មិនមានការថយចុះនោះទេ ផ្ទុយទៅវិញមានតែកើនឡើងជារៀងរាល់ថ្ងៃ៕ The post COVID-19 ប្រហារជីវិតមនុស្ស កើនដល់១៥២២និងផ្ទុកមេរោគ ៦៦៨៦៤ នាក់ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

COVID

 | 

ប្រហារជីវិតមនុស្ស

 | 

កើនដល់១៥២២និងផ្ទុកមេរោគ

 | 

៦៦៨៦៤

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources