Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ថៃ​បញ្ជា​អោយ​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​លើ​អ្នកដំណើរ​នៃ​នាវា​ទេសចរណ៍​MS Westerdam ចូល​ពី​កម្ពុជា​

​អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​បញ្ជា​អោយមាន​ការត្រួតពិនិត្យ​សុខភាព​អ្នកដំណើរ​មក​ពី​នាវា​MS Westerdam និង​ជន​ដទៃ​ទៀត​ដែល​ជិះ​យន្តហោះ​ចូលមក​​ឬ​ធ្វើ​ដំណើរ​តាម​ជើងគោក​មកពី​ខាង​ព្រំដែន​កម្ពុជា​បន្ទាប់ពី​នាវា​ទេសចរណ៍​ខាងលើ​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​​ព្រហស្បតិ៍​,​នេះ​បើ​តាម​ការចេញផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​។​ ​វេជ្ជបណ្ឌិត ស៊ូ​ខុម កាន់​ចា​ណា​ភី​ម៉ា​យ លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ពួកគេ​ត្រូវ​បង្ហាញ​បញ្ជី​ឈ្មោះ​មនុស្ស​ទាំងអស់​​នៅ​លើ​នាវា​ទៅកាន់​ផ្នែក​អន្តោប្រវេសន៍ ដើម្បីអោយ​គេ​ត្រួតពិនិត្យ​រក​រោគសញ្ញា​កូរ៉ូណា​វីរុស ប្រសិនបើ​ពួក​គេ​ចង់​ចូល​ប្រទេស​ថៃ​។​ ​លោក​បាន​បញ្ជាក់ថា​«​យើង​អនុវត្ត​វិធានការ​ដូចគ្នា​នឹង​មនុស្ស​មកពី​ទីក្រុង​វូ​ហាន​។​អ្នក​ដែល​ជិះ​យន្តហោះ​មក​ពី​ក្រុងភ្នំពេញ​នឹង​ត្រូវ​ត្រួតពិនិត្យ​។​វា​ក៏​នឹង​ត្រូវ​អនុវត្ត​​លើ​អ្នកដំណើរ​តាម​ជើងគោក​ផងដែរ​»​។​ ​សម្តី​របស់​មន្ត្រី​ថៃ​រូបនេះ បង្ហាញ​ការ​មន្ទិល​ថា​តើ ការត្រួតពិនិត្យ​សុខភាព​នេះ​អនុវត្ត​លើ​អ្នកដំណើរ​ទៅ​ពី​កម្ពុជា​ទាំងអស់​ឬ​សម្រាប់​តែ​មនុស្ស​នៅ​លើ​នាវា​MS Westerdam​។​ MS Westerdam​បាន​ចូល​ចត​និង​ចាប់ផ្តើម​ទម្លាក់​ភ្ញៀវ​នៅ​ទីក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​១៣​កុម្ភៈ បន្ទាប់​ពី​ជប៉ុន កោះ​តៃវ៉ាន់ ហ្វីលីពីន កោះ​ហ្កាំ​និង​ថៃ​មិន​​អនុញ្ញាត​អោយ​ចូល ដោយសារ​ខ្លាច​មាន​ការឆ្លង​វីរុស​Covid-19​នៅក្នុង​នាវា​។​ ​វេជ្ជបណ្ឌិត ស៊ូ​វ៉ាន់​ណា​ឆៃ វ៉ាត​តា​ណា​យី​ង​ចារឺន​ឆៃ អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជម្ងឺ បាន​និយាយថា​វិធានការ​នេះ​មិនមែន​ជា​ការរើសអើង​ទេ​តែ​មាន​បំ​​ណង​ដាក់​ហានិភ័យ​អោយទាប​បំផុត​។​ ​សូមបញ្ជាក់​ថា ភ្ញៀវ​នៅលើ​នាវា​MS Westerdam​រួមមាន​អ្នកទេសចរ​ជនជាតិ​ថៃ​២​នាក់ និង​សមាជិក​នាវា​ជនជាតិ​ថៃ​១៩​នាក់​ផង​ដែរ​។​ ​បច្ចុប្បន្ន ថៃ​មាន​អ្នក​ឆ្លង​វីរុស ដែល​មាន​ប្រភព​ចេញ​ពី​ចិន​នេះ​ចំនួន​៣៣​នាក់ តែ​បាន​ជា​ពី​ជម្ងឺ​និង​ចេញពី​មន្ទីរពេទ្យ​បាន​១៣​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​ ​

Related news

Latest News
Hashtags:   

ថៃ​បញ្ជា​អោយ​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​លើ​អ្នកដំណើរ​នៃ​នាវា​ទេសចរណ៍​MS

 | 

Westerdam

 | 

ចូល​ពី​កម្ពុជា​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources