Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ឧទ្ធម្ភាគចក្រ​យោធា​ស៊ី​រី ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​តំបន់​ឧទ្ទាម ដោយ​សម្លាប់​អាកាសយានិក

​ឧទ្ធម្ភាគចក្រ​យោធា​ស៊ី​រី​មួយ​គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់​នៅ​ទីតាំង​ឧទ្ទាម​សំខាន់​ចុងក្រោយ​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​ទី​១៤​កុម្ភៈ​។​វា​ជា​ហេតុ​​ការណ៍​បែបនេះ​ជា​លើក​ទី​២​ក្នុង​មួយ​សប្តាហ៍​ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ប្រទេស​តួ​ក​គី​។​ ​ការវាយប្រហារ​នៅក្នុង​តំបន់​មួយ​ដែល​កងទ័ព​តួ​ក​គី​(​គាំទ្រ​ដោយ​ពួក​ឧទ្ទាម​ស៊ី​រី​)​និង​កងទ័ព​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​បាន​ប៉ះទង្គិច​គ្នា​ខ្លាំង​និង​ច្រើន​​លើក​ដែល​បាន​កើតឡើង​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​(​តួ​ក​គី​)​សម្លឹង​រកមើល​ជំនួយ​ទៅ​សម្ព័ន្ធមិត្ត​របស់​ប្រ​​ទេស​លោកខាងលិច​របស់​ខ្លួន​ដោយសារ​សកម្មភាព​នៃ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​។​ ​កងកម្លាំង​ស៊ី​រី​និង​រុស្ស៊ី​បាន​ធ្វើ​ការវាយលុក​ដ៏​ខ្លាំង​ប្រឆាំង​ទីតាំង​រួញ​តូច​នេះ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​នេះ ចាប់តាំងពី​ខែ​ធ្នូ ដោយ​បាន​សម្លាប់​ជីវិត​ជន​​ស៊ីវិល​៩​នាក់ កាលពី​ថ្ងៃ​សុក្រ​។​ ​ទីភ្នាក់សារ​ព័ត៌មាន​SANA​របស់​ស៊ី​រី​បាន​និយាយថា កាលពី​ថ្ងៃ​សុក្រ​ទី​១៤​ខែ​កុម្ភៈ ឧទ្ធម្ភាគចក្រ​មួយ​ក្នុងចំណោម​ឧទ្ធម្ភាគចក្រ​ច្រើន​គ្រឿង ត្រូវ​បាន​បាញ់​ចំ​​ដោយ​មី​ស៊ី​ល​របស់​សត្រូវ នៅក្រៅ​ទីក្រុង​Aleppo ដោយ​បណ្តាល​ឱ្យ​ឧទ្ធម្ភាគចក្រ​នោះ​ធ្លាក់ និង​បាន​សម្លាប់​អាកាសយានិក​ទាំងអស់​នៅលើ​ឧទ្ធម្ភាគចក្រ​នោះ​។​ ​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ជាតិ​ដែល​គាំទ្រ​ដោយ​តួ​ក​គី​បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​នេះ ។​ ​កាលពី​៣​ថ្ងៃ​កន្លងទៅនេះ ឧទ្ធម្ភាគចក្រ​យោធា​ស៊ី​រី​មួយទៀត ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ខេត្ត​Idlib ដោយ​បាន​សម្លាប់​សមាជិក​អាកាសយានិក​យ៉ាងតិចណាស់​៣​នាក់​។​ ​អង្គការសហប្រជាជាតិ​និយាយថា អំពើ​ហិង្សា​នៅ​ខេត្ត​Idlib បាន​បណ្ត​ល​ឱ្យ​ប្រជាជន​៨០០.០០០​នាក់​រត់​ភៀសខ្លួន ចាប់តាំងពី​ខែ​ធ្នូ​មក​៕ប្រែសម្រួល៖សុខា/sn ​ប្រជាជន​ស៊ី​រី​មើល​បំណែក​បាក់បែក​នៃ​ឧទ្ធម្ភាគចក្រ​យោធា​ស៊ី​រី​បន្ទាប់​ពី​វា​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ខេត្ត​Aleppo ​

Related news

Latest News
Hashtags:   

ឧទ្ធម្ភាគចក្រ​យោធា​ស៊ី​រី

 | 

ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​តំបន់​ឧទ្ទាម

 | 

ដោយ​សម្លាប់​អាកាសយានិក

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources