Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ពីរ​នាក់​ម្ដាយកូន​បរិច្ចាគ​រាប់លាន​ដុល្លារ​សម្រាប់​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា

​ស្ត្រី​ម្នាក់ និង​កូនប្រុស​ម្នាក់​របស់គាត់​នៅ​ក្រុង​អ៊ី​ស៊ី​ង (Yixing) ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) ប្រទេស ចិន ភាគ​ខាងកើត បាន​បរិច្ចាគ​ប្រាក់ ១០ លាន​យ័ន (​ជាង ១,៤ លាន​ដុល្លារ​អាម៉េរិក​) ដល់ អង្គការ​មនុស្សធម៌​ក្នុងស្រុក​មួយ​ដើម្បី​ជួយ​ក្រុង​នេះ​ទប់​ការផ្ទុះ​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា​។​ ​ស្ត្រី​ចិត្តធម៌​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ​និយាយថា គាត់​មាន​អាជីព​ដ៏​ជោគជ័យ​ដោយ សារ​តែ​ប្រទេស​ចិន មាន​គោលនយោបាយ​បើកចំហ​ជើងមេឃ ហើយ​ជាការ​តបស្នង គាត់​ចង់​រួមចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា​។​ ​ទោះជា​លាក់បាំង​អត្តសញ្ញាណ​យ៉ាងណាក្ដី ក៏​ប្រជាជន​ក្រុង​អ៊ី​ស៊ី​ង បាន​ទម្លាយ​ឱ្យដឹងថា គាត់​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​មួយ​ដែល​ចុះបញ្ជី​លើ​ផ្សា​រមូល​ប​ត្រ​សៀង​ហៃ (Shanghai Stock Exchange) ផលិត​បំណែក​សម្រាប់​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុងផ្ទះ​។​ ​អង្គការ​មនុស្សធម៌ Yixing Charity Society ដែល​ទទួល​ការបរិច្ចាគ​នេះ​បាន​គូស បញ្ជាក់ថា រហូតមកទល់​ពេលនេះ​ខ្លួន​ទទួលបាន​ជំនួយ​បរិច្ចាគ​សរុប ៣៤ លាន​យ័ន (៤,៩​លាន​ដុល្លារ អាម៉េរិក​)៕ ប្រែ​សម្រួលៈ​ខុម​

Related news

Latest News
Hashtags:   

ពីរ​នាក់​ម្ដាយកូន​បរិច្ចាគ​រាប់លាន​ដុល្លារ​សម្រាប់​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources