Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

កូ​រ៉ូ​ណា​ធ្វើឱ្យ​មនុស្ស​ហ៊ាន​វាយ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​លួច​ម៉ាស់​

ខណៈ​ការផ្ទុះ​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​កូ​រ៉ូ​ណា​បណ្ដាលឱ្យ​ម៉ាស់​មាន​តម្រូវការ​ខ្ពស់ រហូត​ដាច់​ស្តុក ព្រោះ​មនុស្ស​ភ័យ​ស្លន់ស្លោ​ខ្លាច​ឆ្លង​វីរុស​នេះ​អ្នក​គួរតែ​ទុកដាក់​ម៉ាស់​ឱ្យបាន ស្រួលបួល​ប្រយ័ត្ន​គេ​លួច​។​ ​ ​នេះ​ជា​រឿង​ពិត មិនមែន​ប្រឌិត​ដើម្បី​លេងសើច​ឡើយ​ក្រោយ​បុរស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ ក្រុង​ហុងកុង កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ពីបទ​វាយ​បំបែក​កញ្ចក់​រថយន្ត​ថត​ចោល​មួយគ្រឿង ដើម្បី​លួច​ម៉ាស់ N95 masks ចំនួន ៨ ប្រអប់ នេះ​បើ​យោងតាម​ប៉ូលិស​មូលដ្ឋាន​បង្ហោះ តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។​ ​ ​ជនរ​គ្រោះ​វ័យ ៥៣ ឆ្នាំ​បាន​ប្ដឹង​ប៉ូលិស បន្ទាប់ពី​ឃើញ​រថយន្ត​របស់ខ្លួន​ត្រូវគេ​វាយ​បំបែក កញ្ចក់​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ហើយ​ប្រអប់​ដាក់​ម៉ាស់​ចំនួន ១៦០ ក៏​បាត់​គ្មាន​សល់​។​ ​ ​ក្រោយ​ការស៊ើបអង្កេត និង​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ប៉ូលិស​កំណត់​អត្តសញ្ញាណ​បានជនសង្ស័យ​ទី​១ ជា​បុរស​មាន​វ័យ ៣៣ ឆ្នាំ ហើយ​បាន​ចាប់ខ្លួន​បុរស​នោះ​នៅ​តំបន់​ស៊ឹង សួយ (Sheung Shui)​។​ ​ប៉ូលិស​និយាយថា បុរស​ជា​ជនសង្ស័យ​ទី​២ ត្រូវបាន​កំណត់​អត្តសញ្ញាណ​ហើយ​ហើយ​ខ្លួន នឹង​ប្រឹងប្រែង​គ្រប់​វិធី​ដើម្បី​នាំខ្លួន​ជន​នោះមក​ផ្ដន្ទាទោស​ចំពោះមុខ​ច្បាប់​ឱ្យខាងតែបាន​៕ ប្រែ​សម្រួលៈ ខុម​

Related news

Latest News
Hashtags:   

កូ​រ៉ូ​ណា​ធ្វើឱ្យ​មនុស្ស​ហ៊ាន​វាយ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​លួច​ម៉ាស់​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources