Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

​របាយការណ៍​វេទិកា​ថ្នាក់រៀន​ស្តីពី «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ ​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩» នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​

ដោយ​៖ មីន សា​ណាស់ បុគ្គលិក​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ​សេចក្តី​ផ្តើម​ ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​ជំនួយ​ពី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ បានធ្វើ​វេទិកា​ថ្នាក់រៀន​លើក​ទី​៤៤ ក្រោម​ប្រធានបទ «​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩» នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​។ វេទិកា​ថ្នាក់រៀន​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​កម្មវិធី​ស្រាវជ្រាវ និង​ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា​។ មុន​ថ្ងៃ​ប្រារព្ធ​ធ្វើ​វេទិកា​ថ្នាក់រៀន ក្រុមការងារ​នៃ​គម្រោង​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ទំនាក់ទំនង​ទៅ​សាលា​ដោយផ្ទាល់​ដើម្បី​ជូនដំណឹង ជូន​លិខិត​សុំ​ការអនុញ្ញាត និង​ជម្រាប​ពី​គោលបំណង​នៃ​វេទិកា​នេះ​។​ ​វេទិកា​ថ្នាក់រៀន មាន​គោលបំណង​ដើម្បី​អប់រំ​សិស្ស​វិទ្យាល័យ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ «​ខ្មែរក្រហម​» ពី​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩ ហើយក៏​ជាការ​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដើម្បី​ពិភាក្សា សួរ​សំណួរ និង​រិះគិត​ដោយមាន​ការវិភាគ​ពីអ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុងសម័យ​ខ្មែរក្រហម​។ ​វេទិកា​ថ្នាក់រៀន​នេះ​មានកម្ម​វត្ថុ​ចំនួន ៥ គឺ ៖ ១) ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស​ដើម្បី​ចែករំលែក​នូវ​ចំណាប់អារម្មណ៍​ពី​ចំណេះដឹង​ផ្ទាល់ខ្លួន ទៅលើ​អ្វីដែល​បានកើត​ឡើង​នៅ​សម័យ​ខ្មែរក្រហម​។ ២) ដើម្បី​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​គិត និង​វិភាគ​ពី​ផលវិបាក​នៃ​កេរដំណែល​អន្តរកាល​ទៅលើ​សង្គម​កម្ពុជា​បច្ចុប្បន្ន​។ ៣) ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​ពិភាក្សា​ទៅលើ​កេរដំណែល​នេះ​នៅក្នុង​គ្រួសារ និង​សហគមន៍​។ ៤) ដើម្បី​ចែក​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជា​ធិ​ប​តយ្យ (​ពី​ឆ្នាំ​១៩៧៥ ដល់ ឆ្នាំ​១៩៧៩) ដល់​សិស្សានុសិស្ស​ដែល​ចូលរួម​ក្នុង​វេទិកា​។ ៥) ផ្ដល់​ចំណេះដឹង​ពី​អំពើ​ប្រល័យពូជសាសន៍ និង​របៀប​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។ និង​ទី​៦) ផ្សព្វផ្សាយ​ពី​ទីតាំង​ការិយាល័យ​ស្រាវជ្រាវ [ ]

Related news

Latest News
Hashtags:   

​របាយការណ៍​វេទិកា​ថ្នាក់រៀន​ស្តីពី

 | 

​សារសំខាន់​នៃ​ការសិក្សា​ប្រវត្តិសាស្ត្រ​កម្ពុជា​

 | 

​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥

 | 

ឆ្នាំ​១៩៧៩

 | 

នៅ​វិទ្យាល័យ​ព្រៃ​ព្នៅ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources