Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

ស្រវឹងស្រាវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ! លុះព្រឹកឡើង ឃើញដេកស្លាប់នៅលើគ្រែដោយសារមុតអំបែងពាង

ខេត្តកណ្ដាល៖ បុរសម្នាក់ ស្រវឹងស្រាស្រែកឡូឡារករឿងក្រុមគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិ្តឲ្យខូចខាតអស់មួយចំនួន លុះព្រឹកឡើង ឃើញដេកស្លាប់នៅលើគ្រែដោយសារមុតអំបែងពាងដែលខ្លួនវាយបំផ្លាញ ។ ករណីនេះបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុង ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ ជនរងគ្រោះឈ្មោះ គង់ ឆាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិឃុំខាងលើ ។ តាមការបំភ្លឺរបស់ឪពុកម្ដាយជនរងគ្រោះ បានឲ្យដឹងថា កន្លងមក ជនរងគ្រោះធ្លាប់ព្យាយាមចងក.ធ្វើអត្ដឃាត២ដងរួចមកហើយ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជិតខាងឃើញ ជួយទាន់ពេល ។លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ វេលាម៉ោងប្រមាណ១៥រសៀល ជនរងគ្រោះបានផឹកស្រាស្រវឹងជោក ហើយស្រែកឡូរឡាររករឿងឪពុកម្ដាយ និងយកដំបងឫស្សីមកវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះដូចជា៖ ពាងទឹក ,ចាន និងកាធុន បណ្តាលឲ្យបែកខ្ទេចខ្ទី រួចក៏ស្ងាត់ទៅវិញ ។ លុះព្រឹកឡើង វេលាម៉ោង១០និង៣០នាទី ស្រាប់តែមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែដោយមានហូរឈាមនៅក្រោមជើង ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញស្រុក បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារស្រវឹង និងដាច់រយះដោយសារអំបែងពាង [ ] The post ស្រវឹងស្រាវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ! លុះព្រឹកឡើង ឃើញដេកស្លាប់នៅលើគ្រែដោយសារមុតអំបែងពាង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ស្រវឹងស្រាវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ

 | 

លុះព្រឹកឡើង

 | 

ឃើញដេកស្លាប់នៅលើគ្រែដោយសារមុតអំបែងពាង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources