Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

សាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ជះក្លិនស្អុយពេញផ្ទៃទន្លេមុខឃ្លាំងសាំង

ភ្នំពេញ៖ សាកសពបុរសម្នាក់ ជះក្លិនស្អុយពេញផ្ទៃទន្លេមុខឃ្លាំងសាំង ត្រូវបានប្រជានេសាទខ្មែរឥស្លាម ប្រទះឃើញ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចក្បែរមាត់ច្រាំងទន្លេសាប ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ សពបុរស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះ ពាក់អាវយឺត ពណ៌លឿង ដៃខ្លី ស្លៀកខោខ្មៅជើងវែង ។ មុនពេលកើតហេតុ ប្រជានេសាទខ្មែរឥស្លាម បានចេញនេសាទត្រីតាមមាត់ទន្លេដូចសព្វដង។ លុះអុំទូកមកដល់ចំណុចខាងលើ ស្រាប់តែមានធុំក្លិនស្អុយ ភ្លាមនោះពួកគាត់បានអុំទូករកមើល ក៏ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅស្រង់សពឡើងលើគោក និងទំនាក់ទំនងទៅនគរបាលជំនាញកោសល្យវិច័យ ចុះមកត្រួតពិនិត្យជាក់ស្តែងតែម្តង ៕ The post សាកសពមិនស្គាល់អត្តសញ្ញាណម្នាក់ ជះក្លិនស្អុយពេញផ្ទៃទន្លេមុខឃ្លាំងសាំង appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

សាកសពមិនស្គាល់អត្តសញ្ញាណម្នាក់

 | 

ជះក្លិនស្អុយពេញផ្ទៃទន្លេមុខឃ្លាំងសាំង

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources