Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

ផ្លែឈើ​ត្រូពិច​អ្វីខ្លះ​ដែល​ប្រសើរ​បំផុត​ចំពោះ​សុខភាព​?

​ពិតណាស់​ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង អុកស៊ីតកម្ម ជាតិ​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ប្រភេទ​។ សំខាន់​ជាងនេះទៅទៀត ផ្លែឈើ គឺ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឡើយ​។ ប៉ុន្តែ​បើ​និយាយ​ពី រសជាតិ​និង​សារធាតុចិញ្ចឹម​ដែល​ល្អ​សម្រាប់​សុខភាព គឺ​គ្មាន​ផ្លែឈើ​អ្វី​អាច​យកឈ្នះ​លើ ផ្លែឈើ​ត្រូពិច​ឡើយ​។ ទោះជា​យ៉ាងណា​ក៏​មិនមែន​មានន័យថា​ផ្លែឈើ​ត្រូពិច​គ្រប់មុខ​សុទ្ធ តែមាន​ផ្ទុក​បរិមាណ​សារធាតុចិញ្ចឹម​ស្មើៗ​គ្នា​ឡើយ​។ ១. ផ្លែ​បឺ​រ​ជា​ផ្លែឈើ​ត្រូពិច​ដែល​ទទួលបាន​ការពេញនិយម​បំផុត​មួយ​នៅក្នុង​ពិភពលោក​។ ផ្លែ​បឺ​រ​មាន ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ dietary រួមទាំង​ជាតិ​ទង់ដែង វីតាមីន K វីតាមីន C វីតាមីន D វីតាមីន B វីតាមីន E ប៉ូ​តា​ស្យូ​ម សារធាតុ Sterols សារធាតុ Lutein និង​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ធ្វើឱ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ បង្កើន​សុខភាព​ភ្នែក និង​ទប់ស្កាត់​ជំងឺ មហារីក​។ វា​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ល្អ​សម្រាប់​សុខភាព បេះដូង​និង​ខួរក្បាល​ផងដែរ​។ ការទទួល​ទាន​ផ្លែ​បឺ​រ​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ទប់ស្កាត់​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។​ ២. ផ្លែ​ល្ហុង​ផ្លែឈើ​ត្រូពិច​មួយ​មុខ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ពិសេស​វីតាមីន A វីតាមីន C និង​ជាតិ​ស​សៃ​។ [ ]

Related news

Latest News
Hashtags:   

ផ្លែឈើ​ត្រូពិច​អ្វីខ្លះ​ដែល​ប្រសើរ​បំផុត​ចំពោះ​សុខភាព​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources