Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

បោះឆ្នោតខែធ្នូ ឆ្នាំ១៩៤៧! គណបក្សប្រជាធិបតេយ្យ ទទួលបាន៥៤ អាសនៈ និងគណបក្សសេរីភាព ទទួលបាន២១អសនៈ

ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ឆ្នាំ១៩៤៧ គឺជាឆ្នាំដែលបានផ្ដល់នូវគុណប្រយោជន៍គាប់ប្រសើរមួយ សម្រាប់ប្រទេសកម្ពុជា ដោយសារបារាំង បានទាមទារទឹកដីខេត្តបាត់ដំបង និងទឹកដីមួយភាគធំនៃខេត្តសៀមរាប និងកំពង់ធំ ដែលថៃបានដណ្ដើម យកទៅតាំងពីឆ្នាំ១៩៤១នោះ យកមកឲ្យប្រទេសកម្ពុជាវិញ ហើយប្រទេសថៃត្រូវបង្ខំចិត្តសុំអភ័យទោស ចំពោះប្រទេសជាមហាអំណាច ពីការសមគំនិតរបស់ខ្លួនជាមួយពួកឈ្លានពានជប៉ុន និងពួកហ្វាស៊ីស អាល្លឺម៉ង់ ។ សឺន សាន ត្រូវបានតែងតាំងជាតំណាងព្រះមហាក្សត្រ ទៅចូលរួមក្នុងពិធី ចុះហត្ថលេខាព្រមព្រៀងបារាំង-ថៃ ស្ដីពីការប្រគល់ទឹកដីខេត្តបាត់ដំបង និងទឹកដីមួយភាគធំនៃខេត្តសៀមរាប និងកំពង់ធំ នោះ មកឲ្យកម្ពុជាវិញ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ បន្ទាប់មកនៅខេត្តបាត់ដំបង លោកជេរី ដាកហ្សង់លីយេ ជាតំណាងប្រទេសបារាំង បានរៀបចំពិធីថ្វាយទឹកដីខេត្តទាំងបីនោះមកឲ្យព្រះមហាក្សត្រខ្មែរវិញ យ៉ាងអធិកអធមបំផុត ។ ប៉ុន្តែមុនពេលដកថយទៅវិញ កងទ័ពថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន ជាពិសេសគឺពួកគេបានដាក់គ្រាប់មីនបំផ្លាញស្ពានខ្ទេចខ្ទីអស់ ។ ពេលនោះដែរ គណបក្សប្រជាធិបតេយ្យនៅតែមានប្រជាប្រិយភាពដដែល ទោះបីព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស បានសុគតទៅហើយក្ដី ។ លោកអៀវ កើស បានបន្តដឹកនាំគណបក្សនេះ ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២១ [ ] The post បោះឆ្នោតខែធ្នូ ឆ្នាំ១៩៤៧! គណបក្សប្រជាធិបតេយ្យ ទទួលបាន៥៤ អាសនៈ និងគណបក្សសេរីភាព ទទួលបាន២១អសនៈ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

បោះឆ្នោតខែធ្នូ

 | 

ឆ្នាំ១៩៤៧

 | 

គណបក្សប្រជាធិបតេយ្យ

 | 

ទទួលបាន៥៤

 | 

អាសនៈ

 | 

និងគណបក្សសេរីភាព

 | 

ទទួលបាន២១អសនៈ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources