Thursday 20 February 2020
Home      All news      Contact us      English
lookingtoday - 6 days ago

អាល្លឺម៉ង់៖អាមេរិក ចិននិងរុស្ស៊ី ធ្វើឲ្យពិភពលោក កាន់តែគ្រោះថ្នាក់

បរទេស៖ប្រធានាធិបតីអាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយបញ្ឆិតបញ្ឆៀង ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ប្រទេសចិន និងប្រទេសរុស្ស៊ី ថាបង្កឲ្យមានភាព មិនទុកចិត្តគ្នា និងអសន្តិសុខជាសាកល តាមរយៈការប្រកួតប្រជែងអំណាចគ្នា ដែលអាចគម្រាមកំហែងដល់ ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែថ្មី។ នៅក្នុងបើកសុន្ទរកថានៅសន្និសីទសន្តិសុខប្រចាំឆ្នាំទីក្រុង Munich ប្រធានាធិបតីអាល្លឺម៉ង់ លោក Frank-Walter Steinmeier បានបង្ហាញពីវិធីសាស្ត្ររបស់ប្រទេសមហាអំណាចធំៗទាំង៣ ចំពោះកិច្ចការសកលលោក និងបានលើកឡើងពីការប្តេជ្ញារបស់លោក ត្រាំ ដែលថា នឹងធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យជាថ្មី។ យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា លោក ជាអតីតរដ្ឋមន្ត្រី ការបរទេសប្រជាធិបតេយ្យសង្គម ដែលនិយាយពីសិទ្ធិអំណាច អនុវត្តគោលនយោបាយ ការបរទេសនោះ បានមានប្រសាសន៍ ដូច្នេះថា “អស្ចារ្យជាថ្មីម្តងទៀត បើទោះជាប៉ះពាល់ដល់ ប្រទេសជិតខាងនិងដៃគូនានាក៏ដោយ”៕ ប្រែសម្រួល៖ប៉ាង កុង

Related news

Latest News
Hashtags:   

អាល្លឺម៉ង់៖អាមេរិក

 | 

ចិននិងរុស្ស៊ី

 | 

ធ្វើឲ្យពិភពលោក

 | 

កាន់តែគ្រោះថ្នាក់

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources