Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

អត់​ងូតទឹក​ពីរ​បី​ថ្ងៃ​ក៏​មិន​ស្អុយ​ខ្លួន ជាមួយ​វិធីសាស្ត្រ​ងាយៗ​ទាំងនេះ​

​ការ​ងូតទឹក គឺ​សំខាន់​ណាស់​ដើម្បី​ជួយ​ពួកយើង​ឱ្យមាន​ភាព​ស្អាត​និង​ទទួលបាន​ការការពារហើយ​ចៀសផុត​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​។ ទោះជា​យ៉ាងណាក៏ដោយ​មានពេល ខ្លះ​យើង​មិនអាច ឆ្លៀតពេល​ងូតទឹក​បាន ឧទាហរណ៍​កំឡុងពេល​ធ្វើដំណើរ​ឆ្ងាយ​។ ដូច្នេះ​ថា​តើ​ធ្វើយ៉ាងណា ទើប​អាច​រក្សា​ក្លិន​ខ្លួន​ប្រសើរ​ពេល​មិនបាន​ងូតទឹក​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​មួយចំនួន​ដែល​ជួយ​ការពារ​រាងកាយ​ពី​ក្លិន​អាក្រក់ ៖ ១. ប្រើប្រាស់​ប្រេង ឬ​ឡេ​ក្រអូប ​ការប្រើប្រាស់​ប្រេង​ក្រអូប ឬ​ឡេ​ក្រអូប គឺ​ប្រសើរ​ជាង​ការបាញ់​ទឹកអប់​ក្នុងករណី​មិនអាច មាន​ពេល​ងូតទឹក​! នេះ​ក៏​ព្រោះតែ​ប្រេង ឬ​ឡេ​ក្រអូប​អាចជា​ប់​ក្លិន​លើ​ស្បែក​បានយូរ​ជាង​។ អ្នក​ក៏​គួរ​ចេះ​ជ្រើសរើស​ប្រភេទ​នៃ​ឡេ ឬ​ប្រេង​ក្រ​អូន​ដែលមាន​ក្លិន​សមស្រប​មិន​ឈួ​ល​ខ្លាំង ពេក​ខុស​ក្លិន​ធម្មជាតិ​។ ចូរ​ព្យាយាម​លាប​ឱ្យចូល​សព្វ​នឹង​ស្បែក​។​ ២. ប្រើប្រាស់​ក្រដាស​សើម​សម្រាប់​ជូត​កូនក្មេង ​ក្រដាស​សើម​សម្រាប់​ជូត​កូនក្មេង គឺជា​ជម្រើស​ប្រសើរ​ដែល​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ ថា​ស្អាត​ស្បែក​និង​ស្រស់ស្រាយ​!​នេះ​ក៏​ព្រោះតែ​ក្រដាស​សើម​សម្រាប់​ជូត​ក្មេង​មាន​ប្រសិទ្ធភាព កម្ចាត់​បាក់តេរី​និង​ក្លិន​មិនល្អ​។ ៣. ប្រើប្រាស់​ផលិតផល​បំបាត់​ក្លិន​ខ្លួន​ច្រើន​ស្រទាប់ ឬ​ទ្វេដង​​ការប្រើប្រាស់​ផលិតផល​បំបាត់​ក្លិន​ខ្លួន​នឹង​ជួយ​កម្ចាត់​ក្លិន​ញើស​។ ហើយ​នៅពេល​ប្រើប្រាស់ច្រើន​ស្រទាប់ ឬ​ទ្វេដង​វា​អាច​បង្កើន​ប្រសិទ្ធភាព​និង​កម្ចាត់​បាក់តេរី​បាន​ប្រសើរ​ជាង​ធម្មតា​។​ ៤. ផ្លាស់ប្តូរ​ខោអាវ​ក្នុង​ការផ្លាស់ប្ដូរ​ខោអាវ​ក្នុង​ក៏​អាច​កាត់បន្ថយ​ក្លិន​មិនល្អ​ដែល​កើតមាន​ចេញពី​ការ​បែកញើស​ច្រើន​ផងដែរ​។​ ៥. ផ្លាស់ប្ដូរ​ស្រោមជើង ជើង គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​ងាយ​នឹង​បែកញើស​នាំឱ្យ​កើតមាន​ក្លិន​មិនល្អ​។ ការផ្លាស់ប្ដូរ​ស្រោមជើង​ទៀងទាត់​នឹង​ជួយ​កាត់បន្ថយ ឬ​ទប់ស្កាត់​ក្លិន​មិនល្អ​គួរឱ្យកត់ សម្គាល់​។ ដើម្បី ជាការ​ប្រសើរ​អ្នក​គួរ​រោយ​ម្សៅ​បំបាត់​ក្លិន​ខ្លះ​ក្នុង​ស្បែកជើង​មុននឹង​ពាក់​។​ ៦. ចៀសវាង​អាហារ​ដែលមាន​ខ្ទឹមស ខ្ទឹមបារាំង និង​គ្រឿងទេស​ហឹរ​អាហារ​ក៏​ជះឥទ្ធិពល​លើ​ក្លិន​ខ្លួន​ផងដែរ​! ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ចៀសវាង​ទទួលទាន អាហារ​ដែលមាន​ក្លិន​ខ្លាំង​ដូចជា​ខ្ទឹមស ខ្ទឹមបារាំង និង​គ្រឿងទេស​ហឹរ​ជាដើម​កំឡុង​ពេលធ្វើ [ ]

Related news

Latest News
Hashtags:   

អត់​ងូតទឹក​ពីរ​បី​ថ្ងៃ​ក៏​មិន​ស្អុយ​ខ្លួន

 | 

ជាមួយ​វិធីសាស្ត្រ​ងាយៗ​ទាំងនេះ​

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources