Thursday 20 February 2020
Home      All news      Contact us      English
lookingtoday - 6 days ago

មន្ត្រីអាមេរិក៖ ភាពតានតឹង នៅស៊ីរី ទំនងមិនធ្វើ ឲ្យរញ្ជួយដល់ ផែនការមីស៊ីល រុស្ស៊ី របស់ តួកគី

បរទេស៖មន្ត្រីសហរដ្ឋអាមេរិក ជាន់ខ្ពស់មួយរូប បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ ថា ភាពជាប់គាំងរវាងប្រទេសតួកគី និងរុស្ស៊ី ជុំវិញការកើនឡើង នៃប្រតិបត្តិការ វាយលុកស៊ីរី ក្នុងតំបន់ Idlib ហាក់មិនធ្វើឲ្យរញ្ជួយ ដល់ផែនការទួកគី ដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល រុស្ស៊ីនោះទេ។ កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគី លោក បាននិយាយប្រាប់ដោយខឹងសម្បារ ឲ្យរុស្ស៊ីដកថយដើម្បីទុកឲ្យតួកគីធ្វើការសងសឹក ក្រោយពីកងទ័ពតួកគីជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រទេសទាំងពីរនេះ បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ពីបទរំលោភកិច្ចព្រមព្រៀងគ្នាដែលមានគោលបំណងទប់ស្កាត់ជម្លោះ។ យោងតាមសេចក្តីរាយការណ៍ មន្ត្រីអាមេរិករូបនោះ បាននិយាយក្រោយកិច្ចពិភាក្សាគ្នានៅតួកគីថា តួនាទីបំផ្លិចបំផ្លាញ របស់រុស្ស៊ី កំពុងតែធ្វើឲ្យមានឥទ្ធិពលប៉ះពាល់ ដល់អាជ្ញាធរតួកគី ប៉ុន្តែមិនបណ្ដាលឲ្យ មានការផ្លាស់ប្តូរ គោលនយោបាយ ស្តីពីប្រព័ន្ធការពារ ដែនអាកាស S-400 នោះឡើយ៕ ប្រែសម្រួល៖ប៉ាង កុង

Related news

Latest News
Hashtags:   

មន្ត្រីអាមេរិក៖

 | 

ភាពតានតឹង

 | 

នៅស៊ីរី

 | 

ទំនងមិនធ្វើ

 | 

ឲ្យរញ្ជួយដល់

 | 

ផែនការមីស៊ីល

 | 

រុស្ស៊ី

 | 

តួកគី

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources