Thursday 20 February 2020
Home      All news      Contact us      English
rasmeinews - 6 days ago

សហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើចិនដើម្បីចូលរួមកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រ ទី ១៤ កុម្ភៈបានបន្តដាក់សម្ពាធលើប្រទេសចិនឱ្យចូលរួមក្នុងកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរបបក្រុងវ៉ាស៊ីនតោននិងក្រុងមូស្គូ ដោយព្យាយាមជម្នះលើការជំទាស់ជាយូរមកហើយរបស់ប៉េកាំងក្នុងការចូលក្នុងកិច្ចពិភាក្សាបែបនេះ។ មន្រ្តីរដ្ឋបាលត្រាំជាន់ខ្ពស់ម្នាក់បាននិយាយថា ចិនបាននិយាយជាយូរមកហើយថាខ្លួននឹងមិនចូលរួមក្នុងការប្រណាំងប្រជែងអាវុធនិងមិនស្វែងរកភាពស្មើភាពគ្នាជាមួយសហរដ្ឋអាម៉េរិកនិងរុស្ស៊ីនោះទេ។ ឥឡូវនេះដល់ពេលដែលចិនត្រូវធ្វើតាមពាក្យសម្តីរបស់ខ្លួនហើយ ហើយត្រូវសបញ្ជាក់ថា ចិនជាតួអង្គអន្តរជាតិដែលមានការទទួលខុសត្រូវ ។ មន្ត្រីរូបនោះគឺស្ថិតក្នុងចំណោមមន្ត្រីជាច្រើនដែលបានធ្វើបទសម្ភាសន៍ដល់អ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ។ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាម៉េរិកនិងរុស្ស៊ីគឺធំជាងចិនឆ្ងាយណាស់។ ប៉ុន្តែការបង្កើនកម្លាំងយោធារបស់ប៉េកាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើឱ្យមានការព្រួយបារម្ភដល់សម្ព័ន្ធមិត្តនិងអ្នកធ្វើគោលនយោបាយរបស់អាម៉េរិក។ ប្រធានាធិបតីដូណាល់ត្រាំបានព្យាយាមអូសចិនឱ្យចូលរួមជាមួយសហរដ្ឋអាម៉េរិកនិងរុស្ស៊ីក្នុងកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធនុយក្លេអ៊ែរដើម្បីជំនួសសន្ធិសញ្ញា START ថ្មីឆ្នាំ ២០១០ រវាងវ៉ាស៊ីនតោននិងមូស្គូ ដែលនឹងផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ។ ចិនបានច្រានចោលសំណើរបស់ត្រាំ ដោយលើកហេតុផលថាកម្លាំងនុយក្លេអ៊ែរទំហំតូចរបស់ខ្លួនគឺសម្រាប់ការពារខ្លួននិងមិនគំរាមកំហែងអ្វីឡើយ៕ ដោយ៖ កញ្ញាដាលីស

Related news

Latest News
Hashtags:   

សហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើចិនដើម្បីចូលរួមកិច្ចពិភាក្សាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources