Thursday 20 February 2020
Home      All news      Contact us      English
kbn - 6 days ago

ឈ្លោះគ្នាបន្តិចបន្តួច! បុរសវាយប្រពន្ធឲ្យសន្លប់ រួចចងកសម្លាប់ខ្លួនចោលប្រពន្ធ

ភ្នំពេញ ៖ បុរសម្នាក់អត់ទៅធ្វើការទេ បែរជាទៅផឹកស្រាស្រវឹង ពេលប្រពន្ធសួរនាំ ក៏មានការទាស់សម្ដីគ្នារហូតប្ដីវាយប្រពន្ធឲ្យសន្លប់ ។ ពេលសាច់ញាតិជិតខាងបញ្ជូនប្រពន្ធទៅមន្ទីរពេទ្យបាត់ ស្រាប់តែបុរសជាប្ដី ធ្វើអត្តឃាតចងកសម្លាប់ខ្លួនទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១១យប់ ថ្ងៃទី១៤ ខែកុម្ភៈ ២០២០ នៅបន្ទប់ជួលមួយកន្លែងក្បែរផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ សពជនរងគ្រោះមានឈ្មោះ ធឿន ឃីម អាយុ៣០ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅឯខេត្តកំពត ។ ស្រ្តីជាប្រពន្ធបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានសួរទៅប្ដីថា អត់ទៅធ្វើការទេ បែរជាទៅផឹកស្រាស្រវឹងបែបនេះ? ភ្លាមនោះក៏មានការទាស់សម្ដីគ្នា រហូតប្ដីរបស់គាត់វាយបណ្ដាលឲ្យសន្លប់ ហើយត្រូវបានសាច់ញាតិជិតខាងបញ្ជូនទៅមន្ទីរពេទ្យបាត់ ស្រាប់តែប្ដីរបស់គាត់ចូលទៅក្នុងបន្ទប់ជួលធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្ដង។ រហូតដល់ម៉ោង១១យប់ ទើបមានអ្នកជិតខាងដឹង ក៍មានការភ្ញាក់ផ្អើល និងជួយស្រាយចំណងដាក់មកក្រោម និងដឹកទៅមន្ទីរពេទ្យ ។ តែអកុសលពេលទៅដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថា ប្ដីគាត់ដាច់ខ្យល់ស្លាប់បាត់ទៅហើយ សាច់ញាតិ និងគាត់ជាប្រពន្ធបានដឹកសពប្ដីដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើត។ តែពេលដល់ក្បែរធនាគារវឌ្ឍនៈ លើផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ច ហាមមិនឲ្យយកទៅទេ ព្រោះសពជនរងគ្រោះមិនទាន់ធ្វើកោសល្យវិច័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះម្ដងទៀត ហើយសមត្ថកិច្ចមូលដ្ឋានបានឲ្យប្រពន្ធ [ ] The post ឈ្លោះគ្នាបន្តិចបន្តួច! បុរសវាយប្រពន្ធឲ្យសន្លប់ រួចចងកសម្លាប់ខ្លួនចោលប្រពន្ធ appeared first on Khmer Breaking News.

Related news

Latest News
Hashtags:   

ឈ្លោះគ្នាបន្តិចបន្តួច

 | 

បុរសវាយប្រពន្ធឲ្យសន្លប់

 | 

រួចចងកសម្លាប់ខ្លួនចោលប្រពន្ធ

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources