Thursday 9 April 2020
Home      All news      Contact us      English
rasmeinews - 17 days ago

ក្រសួងប្រៃសណីយ៍បានទទួលគ្រឿងបរិក្ខាពេទ្យពីការជួយឧបត្ថម្ភសែល កាត

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានទទួលគ្រឿងបរិក្ខារពេទ្យក្នុងនេះរួមមានដូចជាម៉ាសការពារចំនួន៥០០០ ទឹកលាងដៃសំលាប់មេរោគចំនួន៣០០ដប និង ឧបករណ៍វាស់កម្តៅចំនួន៣៥គ្រឿងដែលបានបរិច្ចាគ ពីសំណាក់ក្រុមហ៊ុនសែលកាត និងរ៉ូយ៉ាល់គ្រុប។ អំណោយដែលបានផ្តល់ជូនដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ដើម្បីទុកសម្រាប់ការពារបុគ្គលិករបស់នាយកដ្ឋានក្នុងអំឡុងពេលដែលពួកគាត់បន្តប្រតិបត្តិការការងាររបស់ខ្លួន។ ក្នុងពិធីនេះដែរលោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្តែងការស្វាគមន៍ចំពោះការជួយឧបត្ថម្ភចំពោះក្រសួងរបស់លោកក្នុងកាលទេសដ៏មានសារៈសំខាន់នេះដើម្បីរួមចំណែកទប់ស្កាត់មេរោគកូវីដ១៩ ដែលកំពុងរីករាលទូទាំងពិភពលោកបច្ចុប្បន្ន។ បញ្ជាក់ក្នុងពិធីនេះដែរ លោកអៀន វ៉ាតសុន ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាតបានឱ្យដឹងថា ““ សែលកាតកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីខិតខំបន្តគាំទ្រប្រជាជនកម្ពុជាក្នុងអំឡុងពេលវេលាដ៏លំបាកនេះ” ។ លោកថា កិច្ចការប្រតិបត្តិការបន្តរបស់ក្រសួងប្រៃសណីយ៍នាពេលនេះគឺជាបញ្ហាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ហើយក្រុមហ៊ុន ប្តេជ្ញាចិត្តបម្រើក្រសួង និងជួយការពារនិយោជិកឲ្យបន្តប្រតិបត្តិការនេះ” ។ គួរបញ្ជាក់ថាក្រុមហ៊ុនសែលកាតកំពុងធ្វើយុទ្ធនាការគម្រោងថ្មី ដែលមានឈ្មោះថា Cellcard 4U ហើយក៏បង្ហាញថា ជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តតែមួយគត់ គ្រប់គ្រងដោយជនជាតិខ្មែរ និងបង្កើនកម្រិតសេវាកម្មរបស់ខ្លួននៅទូទាំងប្រទេស៕/B

Related news

Latest News
Hashtags:   

ក្រសួងប្រៃសណីយ៍បានទទួលគ្រឿងបរិក្ខាពេទ្យពីការជួយឧបត្ថម្ភសែល

 | 
Most Popular (6 hours)

Most Popular (24 hours)

Most Popular (a week)

Sources